ឆ្លង​កាត​១០​សប្ដាហ៍​មក​នេះ​ឃើញ​ថា​ខ្សែ​ការពារ​ជនជាតិ​ថៃ SRAYUT SOMPIM របស់​ក្រុម​ Tiffy Army FC ជា​កីឡាករ​កូតារ​អាស៊ាន​តែ​ម្នាក់​គត់​នៅ​លីគ​កំពូល​កម្ពុជា Cambodian Premier League ដែល​អាច​បង្ហាញ​ខ្លួន​លើ​ទីលាន​គ្រប់​ការប្រកួត​ពេញ​៩០​នាទី។

កំណត់ត្រា​របស់ SRAYUT SOMPIM ​ទាំង​១០​ប្រកួត​​លើ​ទីលាន​មក​នេះ​មាន៖
សប្ដាហ៍​ទី១៖ ៩០នាទី
សប្ដាហ៍​ទី២៖ ៩០នាទី (ពិន័យ​កាត​លឿង១​សន្លឹក)
សប្ដាហ៍​ទី៣៖ ៩០នាទី
សប្ដាហ៍​ទី៤៖ ៩០នាទី
សប្ដាហ៍​ទី៥៖ ៩០នាទី (រក​បាន​១គ្រាប់)
សប្ដាហ៍​ទី៦៖ ៩០នាទី
សប្ដាហ៍​ទី៧៖ ៩០នាទី
សប្ដាហ៍​ទី៨៖ ៩០នាទី
សប្ដាហ៍​ទី៩៖ ៩០នាទី
សប្ដាហ៍​ទី១០៖ ៩០នាទី​

ចំណែក​ទិន្នន័យ​កីឡាករ​សមាជិក​អាស៊ាន​ចំនួន​១០នាក់​​ដែល​ជា​សមាជិក​អាស៊ាន នៅ​លីគ​កំពូល​កម្ពុជា មាន៖
១) SRAYUT SOMPIM (ថៃ) របស់ Tiffy Army FC បង្ហាញ​ខ្លួន​១០​លើក ៩០០នាទី រក​បាន​១គ្រាប់ កាត​លឿង​១
២) THIHA ZAW (មីយ៉ាន់ម៉ា) របស់​ព្រៃវែង បង្ហាញ​ខ្លួន​១០លើក ៨០៩នាទី រក​បាន​៤គ្រាប់ កាត​លឿង១
៣) JHON FRITH (ទីម័រខាងកើត) របស់​ ISI បង្ហាញ​ខ្លួន​​១០​លើក ៧៦២នាទី រក​បាន​២គ្រាប់ ឈ្នះ MVP ១លើក
៤) ZENIVIO MOTA (ទីម័រខាងកើត) របស់​គីរីវង់សុខសែនជ័យ បង្ហាញ​ខ្លួន​បាន​១០​លើក ៦២២​នាទី
៥) BUGAS POCHOLO ARELLANO (ហ្វីលីពីន) របស់​អង្គរថាយហ្គឺរ បង្ហាញ​ខ្លួន​​​បាន​១០​លើក ៥២០​នាទី រក​បាន១គ្រាប់ កាត​លឿង១សន្លឹក
៦) MOUZINHO (ទីម័រខាងកើត) របស់​វិសាខា បង្ហាញ​ខ្លួន​​បាន​៧លើក ៤៤៧នាទី រក​បាន​១គ្រាប់
៧) DELWINSER SINGH (សិង្ហបុរី) របស់​អង្គរថាយហ្គឺរ បង្ហាញ​ខ្លួន​បាន​​៦លើក ៤០៣នាទី ពិន័យ​កាត​លឿង​២សន្លឹក
៨) SOE MOE KYAW (មីយ៉ាន់ម៉ា) របស់​ភ្នំពេញក្រោន បង្ហាញ​ខ្លួន​​បាន​៥លើក ៣៨៥នាទី ពិន័យ​កាត​លឿង​២សន្លឹក
៩) BOUNKONG BOUNPHACHAN (ឡាវ) របស់​ព្រះខ័នរាជស្វាយរៀង បង្ហាញ​ខ្លួន​បាន​៩លើក ៣០៥​នាទី រក​បាន​៣គ្រាប់
១០) Mursalim Muhammad Rafli (ឥណ្ឌូណេស៊ី) របស់​ណាហ្គាវើល បង្ហាញ​ខ្លួន​៥លើក ១៥៣នាទី រក​បាន១គ្រាប់ ពិន័យ​កាត​លឿង​១សន្លឹក

នេះ​ជា​រដូវកាល​ដំបូង​ហើយ​ដែល​លីគ​កំពូល​កម្ពុជា អនុញាតិ​ឱ្យ​ក្លិប​ជា​សមាជិក​ប្រើប្រាស់​កូតា​កីឡាករ​អាស៊ាន ខណៈ​កម្ពុជា ប្រទេស​ទី​៣ក្នុង​តំបន់​អាស៊ាន ដែល​បើក​អោយ​ប្រើប្រាស់​កីឡាករ​ ក្នុង​តំបន់​បន្ទាប់​ពី ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។ ដូច្នេះ​កូតា​កីឡាករ​បរទេស​នៅ​លីគ​កំពូល​កម្ពុជា បើក​អោយ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​គ្រប់​ជាតិ​សាសន៍​៤រូប បូក​កីឡាករ​ជា​ពលរដ្ឋ​អាស៊ី ១រូប និង​កីឡាករ​ជា​ពលរដ្ឋ​អាស៊ាន​១រូប។ សរុប​៦រូប៕

Share.