ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម១៧ឆ្នាំ (U17) ដែលមានលោក Bima Sakti ជាគ្រូបង្វឹក បន្តធ្វើបានល្អក្នុងនាមជាម្ចាស់ផ្ទះ FIFA World Cup 2023 ក្រោយស្មើជាមួយ U17 ប៉ាណាម៉ា ១-១ នៅកីឡដ្ឋាន Gelora Bung Tomo កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា។

លទ្ធផល២ប្រកួតរបស់ U17 ឥណ្ឌូណេស៊ី៖
– ឥណ្ឌូណេស៊ី ១-១ អេក្វាឌ័រ
– ឥណ្ឌូណេស៊ី ១-១ ប៉ាណាម៉ា។

តារាងចំណាត់ថ្នាក់ពូល A៖

  1. អេក្វាឌ័រ ២ប្រកួត ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ
  2. ម៉ារ៉ុក ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
  3. ឥណ្ឌូណេស៊ី ២ប្រកួត ស្មើ២ មាន២ពិន្ទុ
  4. ប៉ាណាម៉ា ២ប្រកួត ស្មើ១ ចាញ់១ មាន១ពិន្ទុ។

កម្មវិធីប្រកួតបន្ទាប់៖
– នៅថ្ងៃទី១៦ ខែវិច្ឆិកា ឥណ្ឌូណេស៊ី ប៉ះ ម៉ារ៉ុក នៅកីឡដ្ឋាន Gelora Bung Tomo
– នៅថ្ងៃទី១៦ ខែវិច្ឆិកា អេក្វាឌ័រ ប៉ះ ប៉ាណាម៉ា នៅកីឡដ្ឋាន Manahan។

គួរដឹងថាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA U-17 World Cup 2023 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចាប់ផ្តើមពីថ្ងៃ១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ដោយមាន ២៤ប្រទេស បែងចែកជា ៦ពូល៕

Share.