សិល្បៈជាតិ៖ តារាល្បីៗជាច្រើន​នឹង​បង្ហាញ​វត្តមាន​ក្នុង​ការប្រគំ​តន្ត្រី​បុណ្យ​ភូមិ​មាន​ជើង ដែលជា​អនុ​មហោស្រព​សិល្បៈ នៃ​មហោស្រព​សិល្បៈ​បុណ្យ​ភូមិ (ប្រារព្ធ​ខួប ១០ឆ្នាំ នៅ​ឆ្នាំ ២០២៣) បង្កើត​និង​រៀបចំ​ដោយ ភ្លើង​គប់ នៅលើ​ទឹកដី​ខេត្តក្រចេះ។

«ការប្រគំ​តន្ត្រី បុណ្យ​ភូមិ​មាន​ជើង» នេះ​នឹង​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី១៩ ខែវិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី  ចាប់ពី​វេលា​ម៉ោង៦៖០០នាទី​ល្ងាច ដល់​ម៉ោង៩៖៣០នាទី​យប់ នៅឯ​ទីធ្លា​វិមានឯករាជ្យ ដោយមាន​វត្តមាន​រប​ស់​សិល្បករ​ជាច្រើន​មានដូចជា៖ វណ្ណដា កេសរ សាយ ចំរើន សុភា ឆា​ឆា វណ្ណ​ថា​ន សមុទ្រ(រ៉េ​នី តារា)  វាយោ(ក្សត្រា) មិថុនា ក្រុម ប៉ូ​ឡា​រិច  ក្រុម​ពន្លឺ​ព្រះ​ចន្ទ និង​ក្រុម​របាំ​សហ​សម័យ ប្រាសាទ។

ការប្រគំ​តន្ត្រី​នេះ​គឺធ្វើឡើង​ដើម្បី​ចូលរួម​អបអរ​ទិវា​កុមារ​ពិភពលោក​ដែល​បាន​នុ​ម័ត​អនុសញ្ញា​ស្តីពី សិទ្ធិ​កុមារ​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដោយ​ក្នុងនោះដែរ ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ១៩៩។ នៅ​ឆ្នាំនេះ តារា​សិល្បៈល្បីៗ នឹង​មក​ចូលរួម​ជាមួយ​កុមារ យុវជន អាជ្ញាធរ​ថ្នាក់ជាតិ ខេត្ត អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ មកពី​វិស័យ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដើម្បី​ចាប់ផ្តើម​កម្មវិធី​អបអរសាទរ​ទិវា​កុមារ​ពិភពលោក ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​កុមារ និង​យុវជន រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ១៧ ដល់១៩ ខែ​វិ​ច្ឋិ​កា ឆ្នាំ២០២៣ នៅក្នុង​ខេត្តក្រចេះ។ 

បិទ​ភ្នែក បើកភ្នែក ក៏​ជិត​ដល់​ថ្ងៃបុណ្យ​ភូមិ​មាន​ជើង​ខេត្តក្រចេះ​យើង​ហើយ។ រយ:ពេល ៣ថ្ងៃ នៃ​បុណ្យ​ភូមិ​មាន​ជើង អ្នកនឹង​ទទួល​ភាពសប្បាយ​រីករាយ និង ការ​សាទរ​នូវ​ស្នាដៃ​សិល្បៈ​ប្រចាំ​ខេត្តក្រចេះ ការប្រកួត​ទេពកោសល្យ សិល្បៈ​ពីប្អូនៗសិស្ស​វិទ្យាល័យ 💃🏻 ការ​ជិះទូក​ទស្សនា​សត្វ​ផ្សោត 🐬 ទស្សនា​តំបន់​វប្ប​ធ​ម៍​ប្រវត្តិសាស្ដ្រ 🏰លេងល្បែង​ប្រជាប្រិយ 🎪 ភ្លក់​អាហារឆ្ងាញ់ៗប្រចាំ​តំបន់ 🍲 ក្រាលកន្ទេល​ទស្សនាការ​សម្ដែង​សិល្បៈ​គ្រប់​ទម្រង់ និង​ការប្រគំ​តន្ដ្រី​ពី​សំណាក់​សិល្បករល្បីៗជាច្រើនរូប 🎶 និង​កម្មវិធីសប្បាយៗជាច្រើន​ទៀត។ ចាំ​អី​ទៀត! មកជួប​គ្នា​នៅ​ខេត្តក្រចេះ​ទាំងអស់គ្នា​ណា!!!

សូមជម្រាបថា កម្មវិធី​ដ៏​ធំ​សម្បើម​នេះ ប្រព្រឹត្តទៅបាន​ដោយមាន​កិច្ចសហការ​រៀបចំ​ដោយ​យូ​នី​សេ​ហ្វ និង​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​អូស្ត្រាលី ខ​ប​ត្ថ​ម្ភ​ដោយ កម្ពុ​អ៊ែ​រ៉ា សហការ​ជាមួយ បារមី គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​រុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយនឹង​ការសហការ​រៀបចំ​ពី​យុវជន​ស្ម័គ្រចិត្ត «ឡេ​ឡេ ផ្សោត» ប្រមាណ​ជាង ១០០នាក់៕

Share.