សិល្បៈជាតិ៖ ត្រៀមខ្លួន​ហើយ​ឬ​នៅ? ព្រោះថា​បុណ្យ​ភូមិ​មាន​ជើង​នឹង​មកដល់​ក្នុងពេលឆាប់ៗខាងមុខ​នេះហើយ ពោលគឺ​ថ្ងៃទី ១៧ ១៨ ១៩ ខែវិច្ឆិកា​ខាងមុខនេះ។

ក្រៅពី​ទស្សនីយភាព​សិល្បៈ ការកម្សាន្ត ល្បែង​ប្រជាប្រិយ និង យល់ដឹង​ពី​ជីវិត រស់នៅ​របស់​ប្រជាជន​នៅតាម​ដង​ទន្លេមេគង្គ កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង មាន​រៀបចំ​ជា​កញ្ចប់ Tour ក៏ដូចជា​សហការ​ជាមួយ BookMe+ រៀបចំ​ឡាន​ជូន​បងប្អូន​ទៅ​ទស្សនា​ផ្សោត នៅឯ​ព្រែក​កាំ​ពី​ផងដែរ​ទៅមក​ត្រឹមតែ ២០០០ រៀល តែប៉ុណ្ណោះ។

បុណ្យ​ភូមិ​មាន​ជើង​ក៏បាន​រៀបចំ​ជា​កញ្ចប់ Tour ឈុត​ធំ​ហ្មង កក់​អត់​ទាន់​ទេ ហាម​យំ​ស្ដាយ​ណា!!! ចំណាយ​ត្រឹមតែ១០៥ ដុល្លារ បងប្អូន​អាចមក​ដើរ លេង​កម្សាន្ត​ជាមួយ Tour បុណ្យ​ភូមិ​មាន​ជើង នៅ​ខេត្តក្រចេះ​រយ:ពេល ១យប់២ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងែ​ទី ១៨ ដល់ ១៩ វិច្ចិកា។  

កញ្ចប់​ទស្សនា​នេះ​គឺធ្វើឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល និង ការកម្សាន្ត ដោយ​មិនចាំបាច់​ខ្វល់ខ្វាយ​ពី​ការលំបាក នានា ព្រោះថា​កញ្ចប់​នេះ ក្រុម​ឡេ​ឡេ​ផ្សោត នឹង​នាំ​លោកអ្នក​ទៅ​ទស្សនា​នូវ៖

-ទស្សនា​កោះ​ទ្រង់ ជិះ​កង់​ដំណើរកម្សាន្តតាម​កោះ មើ​ល​ថ្ងៃ​លិច

-ចូលរួម​ការងារ​សហ​គម​ន៍ ដាំ​ដើម​ឈើ​ប​ង្កើត​អនុស្សា​រួមគ្នា

-បង្កើត​ពេលវេលា​ល្អជា​មួយ​ការ​ស្នាក់​នៅផ្ទះ​អ្នកភូមិ និង​ការ​ភ្លក់​ម្ហូប​ស្នាដៃ​ពួកគាត់

-ហើយក៏​មិន​ភ្លេច មក​មើលល្ខោន​បុណ្យ​ភូមិ​មាន​ជើង នៅ​ទីធ្លា​អគារ​បុរាណ​រកា​កណ្តាល

-ជិះទូក​កំសាន្ត ទស្សនា​ផ្សោត​ទន្លេមេគង្គ និង​ព្រៃព្រឹក្សា

-ទស្សនា​តំបន់ ដើមកំណើត​នៃ​ក្រឡាន​ថ្ម​គ្រែ និង​ភ្លក់​រសជាតិពិតៗ

-មក​ស្គាល់​ការរស់នៅ និង​ទិដ្ឋភាព​ក្នុង​ខេត្តក្រចេះ

-អត់​ម៉េច​បាន! មកលេង បុណ្យ​ភូមិ​មាន​ជើង និង​ទស្សនា​ការប្រគំ​តន្ត្រី​ឆាក​ធំ​របស់​យើង

-បើ​ថា​ចង់​កក់ នេះ​ចា​សូម​ខ​ល ឬ​តេ​ឡេ​ក្រាម​ទៅ​លេខ ខាងក្រោម៖

ឆេង ឈុន​ពុទ្ធិ​រត្ន ៖ 077 346 636 ស៊ុយ ច័ន្ទ​សូលី​ដែ​ត ៖ 078261415

សូមជម្រាបថា កាលវិភាគចេញឡានតាមព្រឹត្តិការណ៍នីមួយៗគឺមាននៅលើហ្វេសប៊ុកផេក បុណ្យ​ភូមិ​មាន​ជើង ឬ បងប្អូន​អាច​ទិញ​សំបុត្រ​តាម APP៖

Download app: https://onelink.to/bookmeplus

Link to purchase: https://bookme.plus/t/events/bonnphum-on-the-move

Share.