ភ្នំពេញ៖ សពបុរសវ័យជាង ៣០ឆ្នាំម្នាក់ មិនស្គាល់អត្តសញ្ញាណ មានសភាពហើយស្អុយ ដែលមានពាក់សក់វែងធ្វើជាស្រី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកផ្កាប់មុខនៅក្នុងទឹកទន្លេបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និងកម្លាំងមានសម្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ០៩ និង ៤០ នាទីព្រឹក ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ដោយមានការរាយការណ៍ប្រាប់អំពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសព មិនដឹងថា ជាមនុស្សប្រុស ឬ ស្រីនោះទេ ? បានអណ្តែតផ្កាប់មុខមកទើកំប្លោកក្នុងទឹកទន្លេនៅចំណុចខាងលើ។ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ក៏បានចុះមកមើល ហើយក៏បានធ្វើការសហការជាមួយនិងកម្លាំងការិយាល័យជំនាញបច្ចេកទេស វិទ្យាសាស្ត្រនៃស្នងការដ្ឋានរាជធានីចុះមកដល់ ជួលទូកប្រជានេសាទអូស និងលើកសាកសពខាងលើមកដាក់លើគោក ដើម្បីធ្វើការត្រួតពិនិត្យ កោសលវិច្ច័យ រកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីធ្វើស្រង់សាកសពឡើងគោក ជនរងគ្រោះជាមនុស្សប្រុស សម្បុរ ស កំពស់ប្រមាណប្រហែល ១ ម៉ែត្រ ៧០ ពាក់អាវយឺតដៃខ្លី ស្លៀកខោយឺតព៌ណខ្មៅជើងវែង មានអាយុប្រមាណជាជាង ៣០ឆ្នាំ មានពាក់សក់វែង ទំនងជាធ្វើជាស្រី។ ជនរងគ្រោះបានបាត់បង់ជីវិតចំនួន ២ថ្ងៃមកហើយ ដោយសារតែការលង់ទឹក មិនមានអ្នកណាម្នាក់បានស្គាល់អពីអត្តសញ្ញាណនៅឡើយទេ ហើយបច្ចុប្បន្នសាកសពតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិ ក្រុមគ្រួសារផងដែរ៕

អត្ថបទ៖ សេង សាវី

Share.