មកដល់បច្ចុប្បន្ននេះ អ្នកគាំទ្រ Blinks ក៏ដូចជាសាធារណជន បានផ្ដោតការចាប់អារម្មណ៍ជាពិសេសចំពោះករណី បន្តកុងត្រា រវាង Blackpink និង ផលិតកម្ម YG entertainment ឬក៏អត់? រហូតធ្វើឱ្យភាគហ៊ុន របស់ផលិតកម្មយក្សមួយនេះធ្លាក់ចុះយ៉ាងគំហ៊ុកជាបន្តបន្ទាប់។

ទម្រាំ​មាន​ថ្ងៃ​នេះ​ Blackpink មិន​ខុសពី Trainee ផ្សេងៗទៀតនោះ​ឡើយ​ គឺចាំ​បាច់​ត្រូវ​ចុះ​កិច្ចសន្យា​ចំនួន​៦​ខ​ ជាមួយ​នឹង​ YG

ក្រៅពីរឿងខាងលើនេះហើយ អ្នកគាំទ្រមួយភាគបានគាស់កកាយ រឿងរ៉ាវចាស់ ជាពិសេសការនិយាយដល់លក្ខន្តិកៈឬវិន័យដែកថែបដែលសមាជិកទាំង៤រូប ត្រូវអនុវត្ត​​ជាដាច់​រួម​មាន​៖

1. ហាមផឹកស្រា ឬគ្រឿងស្រវឹង

2. ហាមទៅដើរលេងនៅក្លិបរាត្រី

3. ហាមជក់បារី

4. ហាមបើកឡាន

5. ហាមកែសម្ផស្ស

6. ហាមមានសង្សារ (ស្នេហា)

ដោយសារតែ លក្ខន្តិកៈទាំងអស់នេះធ្វើឱ្យមានការចាប់អារម្មណ៍ ព្រោះថ្មីៗនេះក៏មានដំណឹងស្នេហា របស់សមាជិកដូចជា Jisoo Jennie និង Lisa ធ្លាប់បែកធ្លាយដំណឹងស្នេហាជាបន្តបន្ទាប់ ទើបធ្វើឱ្យដំណឹងមិនបន្តកុងត្រា នេះ កាន់តែផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំង៕

Share.