ក្រុម​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ គឺ​ប្រទេស​ជប៉ុន ផ្នែក​កីឡា​បាល់ទះ​ក្នុង​សាល ផ្នែក​បុរស​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ​ជា​បន្ត ខណៈ​ក្រុម​នារី បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ក្រោយ​ប្រកួត​សន្សំពិន្ទុ​៥​លើក ឈ្នះ​បាន១លើក និង​ចាញ់​ដល់​ទៅ​៤លើក។

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ផ្នែក​បុរស នៅ​ថ្ងៃ​ទី៣ ខែ​សីហា ​មាន៖
គូ​ទី១៖ប៉ូឡូញ ប៉ះ បារាំង
គូ​ទី២៖​អ៊ីតាលី ប៉ះ អាហ្សង់ទីន
គូ​ទី៣៖​ជប៉ុន ប៉ះ ប្រេស៊ីល
គូ​ទី៤៖​កាណាដា ប៉ះ រុស្ស៊ី

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ផ្នែក​នារី ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា៖
គូ​ទី១៖ ប្រេស៊ីល ប៉ះ រុស្ស៊ី
គូ​ទី២៖​កូរ៉េខាងត្បូង ប៉ះ តួរគី
គូទី៣៖​ស៊ែប ប៉ះ អ៊ីតាលី
គូ​ទី៤៖​សាធារណៈរដ្ឋ​ដូមីនីក ប៉ះ សហរដ្ឋ​អាមេរិក

Telegram-Troryorng
Share.