ការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ (Svay Rieng Cup) បានរកឃើញក្រុមខ្លាំង១ក្រុម ដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ នោះគឺក្រុមព្រះខ័នរាជស្វាយរៀង U18 ក្រោយយកឈ្នះលើក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ យ៉ាងចាស់ដៃ ៤-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនៅកីឡដ្ឋានខេត្តស្វាយរៀង។

៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀង U18 រកបានដោយម្ចាស់អាវលេខ៧ គឺកីឡាករ សុខ ស៊ីណេ នាទី៥២ ស្តើថ បញ្ញាសុភត្រា រកបាន២គ្រាប់ នាទី៦២ និង៨៨ ខណៈកីឡាករ ពៅ បញ្ញា នៅនាទី៧២។

ដូចនេះក្រុមព្រះខ័នរាជស្វាយរៀង U18 នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវរងចាំជំនួប​​ រវៀងក្រុមយុវជនសាមគ្គី និង ក្រុម Blue Gragon នឹងប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ។

សូមជម្រាបដែរថា ការប្រកួតពានរង្វាន់យុវជនស្វាយរៀង អាយុក្រោម១៨ឆ្នាំ មាន២០ក្រុមចូលរួមប្រកួត បែងចែកជា ៥ពូល ក្នុង១ពូលមាន៤ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ខណៈការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឈប់សម្រាក់ ៕

Share.