ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម១៧ឆ្នាំ (U17) ដែលមានលោក Bima Sakti ជាគ្រូបង្វឹក ធ្លាក់ត្រឹមវគ្គចែកពូល ក្នុងនាមជាម្ចាស់ផ្ទះ FIFA World Cup 2023 ក្រោយស្មើជាមួយ U17 ប៉ាណាម៉ា ១-១ នៅកីឡដ្ឋាន Gelora Bung Tomo កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា។

លទ្ធផល៣ប្រកួតរបស់ U17 ឥណ្ឌូណេស៊ី៖
– ឥណ្ឌូណេស៊ី ១-១ អេក្វាឌ័រ
– ឥណ្ឌូណេស៊ី ១-១ ប៉ាណាម៉ា
– ឥណ្ឌូណេស៊ី ១-៣ ម៉ារ៉ុក។

តារាងចំណាត់ថ្នាក់ពូល A៖

  1. ម៉ារ៉ុក ៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ
  2. អេក្វាឌ័រ ៣ប្រកួត ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ
  3. ឥណ្ឌូណេស៊ី ៣ប្រកួត ស្មើ២ និងចាញ់១ មាន២ពិន្ទុ
  4. ប៉ាណាម៉ា ៣ប្រកួត ស្មើ២ ចាញ់១ មាន២ពិន្ទុ។

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖
– ថ្ងៃទី២២ ខែវិច្ឆិកា សេណេហ្គាល់ ប៉ះ បារាំង
– ថ្ងៃទី២២ ខែវិច្ឆិកា អង់គ្លេស ប៉ះ អ៊ូសបេគីស្ថាន
– ថ្ងៃទី២១ ខែវិច្ឆិកា ម៉ាលី ប៉ះ ម៉ិកស៊ិក
– ថ្ងៃទី២១ ខែវិច្ឆិកា ម៉ារ៉ុក ប៉ះ អ៊ីរ៉ង់
– ថ្ងៃទី២០ ខែវិច្ឆិកា អេក្វាឌ័រ ប៉ះ ប្រេស៊ីល
– ថ្ងៃទី២១ ខែវិច្ឆិកា អាហ្សង់ទីន ប៉ះ វ៉េណេស៊ុយអេឡា
– ថ្ងៃទី២០ ខែវិច្ឆិកា អេស្ប៉ាញ ប៉ះ ជប៉ុន
– ថ្ងៃទី២១ ខែវិច្ឆិកា អាល្លឺម៉ង់ ប៉ះ សហរដ្ឋអាមេរិក (Micah Burton)

គួរដឹងថាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA U-17 World Cup 2023 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចាប់ផ្តើមពីថ្ងៃ១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ដោយមាន ២៤ប្រទេស បែងចែកជា ៦ពូល៕

Share.