លោក​ Nawat Itsaragrisil មេ Miss Grand Thailand បាន​ចេញ​មក​ទាមទារ​ឱ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ Workpoint ចេញ​មក​ទទួល​ខុស​ត្រូវ​។

មេ​ Miss Grand Thailand បាន​ចេញ​មក​ទាមទារ​ និង​ ស្នើ​សុំ​ឱ្យ​គណៈ​កម្មការ​មើល​ការ​ខុស​ត្រូវ​​ភាគហ៊ុន​និង​ផ្សារ​ភាគ​ហ៊ុន​ ​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅ​ក្នុង​ស្ទីតយ៉ូ​ របស់​ក្រុម​ Workpoint Entertainment ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​ មិថុនា​ ឆ្នាំ​២០២១ កន្លង​មក​ថ្មីៗ​នេះ​។

លោក​ Nawat បាន​ចេញ​មក​ប្រកាស​ថា​លោក​បាន​ផ្ញើ​លិខិត​ទាមទារ​រួច​ស្រេច​ហើយ​ ដោយ​លោក​បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​សុំ​អង្វរឱ្យ​ម្ចាស់​ទូរទស្សន៍​ Workpoint​ ចេញ​មក​បញ្ជាក់​រឿង​ដែល​កើត​ឡើង​ ឬ​អធិប្បាយ​ឱ្យ​ត្រង់​ដើម្បី​លោក​បាន​យល់​ ខ្ញុំ​ក៏​ចាំ​ដែរ​ថា​គេ​នឹង​ថា​យ៉ាង​ណា​ដែរ​ តែ​មិន​មាន​អ្វី​ឆ្ពោះ​ទៅ​មុខ​សោះ​ ខ្ញុំ​ចង់​ឱ្យ​លោក​បញ្ញា រលឹក​ដល់​ការ​ធ្វើ​ធុរកិច្ច​បែប​ធម្មាភិបាល​ ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​ជា​ពិសេស​រឿង​ Covid-19 ដែល​មនុស្ស​ទូទាំង​ប្រទេស​កំពុង​ជួប​ប្រទះ​ ថ្ងៃ​មុន​ខ្ញុំ​បាន​ឱ្យ​ជំនួយ​ការ​ខ្ញុំ​ខល​ទៅ​លេខា​លោក​បញ្ញា​ ដើម្បី​ជំរាប​ពី​ដំណើរ​ដើម​ហេតុ គាត់​បាន​ទទួល​ដឹង​ តែ​ក្រោយ​ពី​នោះ​មក​គេ​មិន​ទទួល​ទូរស័ព្ទ​ទៀត​នោះ​ទេ​ ចង់​ឱ្យ​លោក​បញ្ញា​នឹកដល់​ចិត្ត​គេ​ចិត្ត​ឯង បើ​សិន​ជា​លោក​ត្រូវ​វិញ​តើ​លោក​យល់​ឃើញ​ថា​សមគួរ​មិន​សមគួរ​បែបណា ហើយ​តើ​លោក​នឹង​ធ្វើ​យ៉ាងណា​ដែរ​?»

Big Boss (ប្រធាន​ធំ) Miss Grand Thailand ក៏​បាន​រំលឹក​ដល់​បញ្ហាដែល​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ Workpoint របស់​លោក​មក​ប្រមូល​ផ្ដុំ​គ្នា​ជេរ​ខ្ញុំ​ ដែល​រឿង​មួយ​នេះ​លោក​បញ្ញា​គួរ​តែ​ពិចារណា​សកម្មភាព​និង​ទង្វើ​របស់​បុគ្គលិក​លោកមិនគួរ​បណ្ដោយ​ឱ្យ​បុគ្គលិក​ប្រមូល​គ្នា​មក​ជេរ​ខ្ញុំ​ដោយ​គ្មាន​ទំនួលខុសត្រូវ​បែបនេះ​ទេ​ ធ្វើ​បែប​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ យ៉ាង​ហោច​ណាស់​គួរ​ឱ្យ​បុគ្គលិក​ចេញ​មក​សុំ​ទោស​ បើ​មិន​ចេញ​មក​សុំ​ទោស​ទេ​ បង្ហាញ​ឱ្យ​ឃើញ​ថា​លោក​កំពុង​តែ​បង្កើត​វប្បធម៌ប្លែក​ឱ្យ​អង្គភាព​របស់​លោក​ គឺ​អនុញ្ញាត​ឱ្យបុគ្គលិក​ជេរ​អតិថិជន​ងាយៗ​មែនទេ​?

ទស្សនា​វីដេអូ​ព័ត៌មាន​ មេ Miss Grand Thailand ទាមទារ​​ឱ្យ​ម្ចាស់​​ទូរទស្សន៍​ Workpoint ចេញ​មក​ទទួល​ខុស​ត្រូវ ខាង​ក្រោម៖

Telegram-Troryorng
Share.