បន្ទាយមានជ័យ៖ ក្រោយឃើញលទ្ធផលប្រកាសជាបណ្តោះអាសន្នប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៣នេះ ពិតជាសូមចូលរួមសោកស្តាយចំពោះស្ត្រីឈ្មោះ ហែម ស៊ីណាត អាយុ៥៧ ឆ្នាំ(ជាស្ត្រីមេម៉ាយមុខរបបជាគ្រូបង្រៀនអក្ខរកម្មជើងភ្នំដងរ៉េក) ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រឡងបាក់ឌុបធ្លាក់ជាលើកទី២។


តាមស្ត្រីឈ្មោះ ហែម ស៊ីណាត បានបញ្ជាក់ថា មូលហេតុដែលគាត់ប្រឡងបាក់ឌុបរយៈពេល២លើកដើម្បីបំពេញក្តីស្រម៉ៃរបស់គាត់ កាលប្រឡងបាក់ឌុបកាលប្រឡងលើកទី១ ឆ្នាំ២០២២ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិមានជ័យ ដែលមានបន្ទប់លេខ២០ លេខតុ៤៩៤ លទ្ធផលត្រូវបានធ្លាក់ រួចក៏បានសម្រេចចិត្តប្រឡងលើកទី២ឆ្នាំ២០២៣ នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា បន្ទប់លេខ២០ លេខតុ៤៨៩លទ្ធផលជាបណ្តោះអាសន្នត្រូវបានធ្លាក់ជាលើកទី២ ដែលគាត់ប្រឡងបាក់ឌុបលើកទី១មាអាយុ៥៦ឆ្នាំ និងលើកទី២អាយុ៥៧ឆ្នាំ។


លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្នក្រសួងប្រកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យ មានបេក្ខជនមកប្រឡង៦,០៥៨នាក់ ស្រី៣,៣៣៦នាក់ បេក្ខជនប្រឡងជាប់៤,១៤៣នាក់ ស្រី២,៥០៥នាក់ ភាគរយបេក្ខជនប្រឡងជាប់៥៨.៣៩ ស្រី៧៥.០៩ មាននិទ្ទេសAចំនួន៨២នាក់ ស្រី៤៣នាក់ និទ្ទេសBចំនួន៣៣១នាក់ស្រី២០៧នាក់ និទ្ទេសCចំនួន៦៤៦នាក់ ស្រី៤៣៥នាក់ និទ្ទេសDចំនួន១,៤១៨នាក់ ស្រី៨៧១នាក់ និទ្ទេសEចំនួន១,៦៦៦នាក់ ស្រី៩៤៩នាក់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.