ផ្លូវរត់​សម្រាប់​កីឡា​អត្តពលកម្ម​កម្រិត​ស្តង់ដារ១​ខ្សែ​​មាន៨​ខ្សែ​បន្ទាត់ នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា ដែល​ជា​ជំនួយ​របស់​មិត្តជប៉ុន តាម​រយៈ​គម្រោង KISANONE បាន​សាងសង់​រួចរាល់​ហើយ នៅ​​ដើម​ខែ​សីហា ឆ្នាំ​២០២១ នេះ។ ​

លោកស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកា​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​និង​កីឡា បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ត្រយង តាម​បណ្តាញ​សង្គម Telegram ថា​៖«​ផ្លូវ​រត់​អត្តពលកម្ម​នេះ​នៅ​មិន​ទាន់​អាច​ប្រើប្រាស់​បាន​នៅ​ឡើយ​ទេ​ រង់ចាំ​ការ​ចុះ​មក​ពិនិត្យ​ដោយ​ស្ថានទូតជប៉ុនសិន»។

លោក​ស្រី​បន្ត​ថា​ការ​សាងសង់​ផ្លូវ​រត់​អត្តពលកម្ម ចំនួន ៨ ខ្សែបន្ទាត់ ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន តាម​រយៈគម្រោង KISANONE ។ភាព​ជោគជ័យ​នៃការ​ទទួល​បាន​នេះ​ក៏​ដោយ​សារ​ការ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំងពីថ្នាក់ដឹកនាំក្រសួង​អប់រំ​យុវជន​និង​កីឡា ពី​អង្គការ​ក្រៅ​រដ្ឋាភិបាលបេះដូងមាស និង ស្ថាន​ទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា៕

រូបថត៖Naoki Nishiyama

Telegram-Troryorng
Share.