យោងតាមការផ្សាយសារព័ត៌មាន Reuter កញ្ញា Lehlogonolo Machaba គឺជានារីកែភេទវ័យ ២៤ឆ្នាំ ដែលសូមចូលរួមដណ្ដើមមកុដ និង តំណែងពីវេទិកាប្រកួតស្រីស្អាតប្រទេសអាហ្វ្រិកខាងត្បូង សង្ឃឹមថាកញ្ញានឹងក្លាយជាកម្លាំងជំរុញទឹកចិត្តឲ្យស្ត្រីកែភេទគ្រប់ៗរូបទៀត ក្រោយវេទិកាប្រកួតអនុញ្ញាតឲ្យនារីកែភេទអាចចូលរួមប្រកួតសម្រស់ចាប់តាំងពីដើមឆ្នាំ២០១៩មក។

«ការដែលខ្ញុំជានារីកែភេទដំបូងបានប្រកួតវេទិកាប្រទេសអាហ្វ្រិចខាងត្បូង ជារឿងដ៏មហស្ចារ្យ និង ធំធេងបំផុតដែលធ្វើឲ្យមហាជនបានដឹងថាខ្ញុំជានារីកែភេទ​ម្នាក់​»

អាហ្វ្រិកខាងត្បូងជាប្រទេសតែមួយគត់ក្នុងទ្វីបអាហ្វ្រិក ដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នាអាចរៀបការបាន ប៉ុន្តែជាមួយគ្នានេះដែរ ក៏មានការប្រឆាំង និងការប្រើប្រាស់ហិង្សាទៅលើក្រុមមនុស្សស្រលាញ់ភេទដូចគ្នាកាន់តែធ្ងន់ធ្ងរឡើង ហើយនេះគឺជាកត្តាដែលធ្វើឲ្យ Machaba ក្រោកឡើងតស៊ូនិងជាសំឡេងមួយឲ្យអ្នកស្រលាញ់ភេទជាជនរួមជាតិ ជាពិសេសមិត្តរបស់នាងត្រូវបានធ្វើឃាតដោយអ្មកស្អប់មនុស្សស្រលាញ់ភេទដូចគ្នា។

រឿងនេះនឹងកាន់តែផ្ទុះបានការចាប់អារម្មណ៍ខ្លាំងបន្ថែមទៀត ប្រសិននារីកែភេទរូបនេះក្លាយជានារីកែភេទទីមួយដែលឈ្នះមកុដស្រីស្អាតអាហ្វ្រិកខាងត្បូង។ ចង់ដឹងថា. Machaba បានទទួលមកុដ និង តំណែងឬក៏យ៉ាងណា កុំភ្លេចតាមដានត្រយង នៅខែតុលាខាងមុខនឹងមានចម្លើយជូនមិត្តអ្នកអាន៕

Telegram-Troryorng
Share.