ក្រុមបាល់ទាត់ Cebu Football Club របស់ហ្វីលីពីន បានធ្វើដំណើរមកដល់ភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺ៣ថ្ងៃមុនជំនួបទល់នឹងភ្នំពេញក្រោន នៃពានរង្វាន់ AFC Cup វគ្គជម្រុះពូល F ថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

ខាងក្រោមនេះគឺលទ្ធផល​សរុបរបស់ «ភ្នំពេញក្រោន» ក្នុងពូល F៖

  • ប្រកួតទី១ ​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ៣ទល់និង០ កាល​ពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅ​កីឡ​ដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន
  • ប្រកួតទី២ យកឈ្នះ Shan United របស់​មីយ៉ាន់​ម៉ា ៤-០ កាល​ពី​រាត្រីថ្ងៃទី៥ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៣ យកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ៣-០ កាល​ពីរាត្រីថ្ងៃទី២៦ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៤ ចាញ់ Macarthur​ FC របស់អូស្រ្តាលី ៥-០ នៅកីឡដ្ឋាន Campbelltown Sports
  • ប្រកួតទី៥ ត្រៀមប៉ះ Cebu របស់ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ
  • ប្រកួតទី៦ ត្រៀមប៉ះ Shan United របស់មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Taunggyi។ 

តារាងចំណាត់ថ្នាក់ពូល F៖

  1. Macarthur FC ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន៦ពិន្ទុ
  2. ភ្នំពេញក្រោន ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ
  3. Cebu ៤ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ
  4. Shan United ៤ប្រកួត ស្មើ១ ចាញ់ទាំង៣ មាន១ពិន្ទុ៕
Share.