ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA U17 World Cup 2023 ដែលប្រទេសឥណ្ឌូនេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះបានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណ:គេរកឃើញជើងខ្លាំងចំនួន២ ឡើងទៅវគ្គផ្តាច់ព្រ័ត្រគឺ អាល្លឺម៉ង់ និងបារាំង។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • អាល្លឺម៉ង់ ៣-៣ អាហ្សង់ទីន​ (អាល្លឺម៉ង់ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
  • បារាំង ២-១ ម៉ាលី​។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖

  • ២ ធ្នូ អាល្លឺម៉ង់ ប៉ះ បារាំង

ដណ្តើមយកលេខ៣៖

  • ១ ធ្នូ អាហ្សង់ទីន ប៉ះ ម៉ាលី។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– បារាំង ១-០ អ៊ូសបេគីស្ថាន
– ម៉ាលី ១-០ ម៉ារ៉ុក
– ប្រេស៊ីល ០-៣ អាហ្សង់ទីន
– អេស្ប៉ាញ ០-១ អាល្លឺម៉ង់។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ៖
– សេណេហ្គាល់ ០-០ បារាំង (បារាំង ឈ្នះបាល់ប៉េណាល់ទី ៥-៣)
– អង់គ្លេស ១-២ អ៊ូសបេគីស្ថាន
– ម៉ាលី ៥-០ ម៉ិកស៊ិក
– ម៉ារ៉ុក ១-១ អ៊ីរ៉ង់ (ម៉ារ៉ុក ឈ្នះបាល់ប៉េណាល់ទី ៤-១)
– អេក្វាឌ័រ ១-៣ ប្រេស៊ីល
– អាហ្សង់ទីន ៥-០ វ៉េណេស៊ុយអេឡា
– អេស្ប៉ាញ ២-១ ជប៉ុន
– អាល្លឺម៉ង់ ៣-២ សហរដ្ឋអាមេរិក។

គួរដឹងថាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA U-17 World Cup 2023 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចាប់ផ្តើមពីថ្ងៃ១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ដោយមាន ២៤ប្រទេស បែងចែកជា ៦ពូល៕

Share.