លោក ខេស៊ី បាណេត (Casey Barnett) អនុប្រធានកីឡាចំបាប់កម្ពុជា បាន​ប្រកាស​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​អង្គារ នេះ​​ថា​​សហព័ន្ធ​បាន​យក​លោក Komeil Ghasemi អតីត​កីឡាករ​ចំបាប់​ជម្រើស​ជាតិ​អ៊ីរ៉ង់ ដែល​ធ្លាប់​ឈ្នះ​​មេដាយ​មាស​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ នៅ​ទីក្រុង​ឡុងដុង នា​ពេល​កន្លង​ទៅ។

បុរស​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​កីឡា​ចំបាប់​វិញ្ញាសា បុរស​១២០​គីឡូក្រាម មាន​កម្ពស់ ១.៨៣ម៉ែត្រ។ ក្រៅ​ពី​មេដាយ​មាស នៅ​​កីឡា​អូឡាំពិក​លោក Komeil Ghasemi ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​នៅ​កីឡាអូពិក​ទីក្រុង Rio នៅ​ប្រទេស​ប្រេស៊ីល ផង​ដែរ។ លោក​ធ្លាប់​ឈ្នះ​​មេដាយ​​ប្រាក់ ពាន World Championship 2014 Tashkent និង​លោក​ធ្លាប់​ឈ្នះ​មេដាយ​នៅ​កីឡា​អាស៊ី Asian Championship ដូចជា​មេដាយ នៅ​ឆ្នាំ​២០១៤ ក្នុង​ទីក្រុង Astana ប្រទេស​កាហ្សាក់ស្ថាន មេដាយ​ប្រាក់ ឆ្នាំ​២០១១ នៅ​ទីក្រុង Tashkent និង​ឆ្នាំ​២០១៥ នៅ​ទីក្រុង Doha។

នេះជា​ការ​ពង្រឹងធនធានមនុស្ស​មួយ​របស់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមឆ្នាំ​២០២៣ ខាង​មុខ៕

Telegram-Troryorng
Share.