សរុបរយៈពេល ០៤ថ្ងៃ នៃការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើក ទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023) កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ១៧ប្រទេសដែលបានចូលរួមប្រកួត។
សម្រាប់សមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនីរួមមាន៖
- គ្រូបង្វឹក ហែមថុន វិទិនី
- កីឡាការិនី កាំង មុយនីន
- កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត
- កីឡាករ ទួន ទិត្យសត្យា
- កីឡាករ លឹម សុខវឌ្ឍន៍នន្ទ
ក្នុងការចូលរួមប្រកួត 18th ASIAN Finswimming Championships 2023 តបតាមការអញ្ជើញរបស់សមាគមកីឡាក្រោមទឹក នៃព្រះរាជាណាចក្រថៃ (Association of Thailand Underwater Sports) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ៕