ទេសចរណ៍៖ ថ្មីៗ​នេះ​ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅពេល​ដែល​ប្ដី​ប្រពន្ធ​ Youtuber  ជនជាតិ​អូស្ត្រាលី​បាន​ចេញ​មក​ទម្លាយ​នូវ​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ពាក់ព័ន្ធ​នឹង​ការ​មក​ដើរ​លេង​កម្សាន្ត​នៅ​កម្ពុជា​។ ដំបូង​ឡើយ​ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​គ្រោង​មក​លេង​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​ តែ​បែរ​ជា​ជ្រុល​ខ្លួន​នៅ​លេង​ស្រុក​ខ្មែរ​ រហូត​ដល់​ទៅ​២​សប្ដាហ៍​។

នៅ​ក្នុង​វីដេអូ​របស់​អ្នក​ទាំង​ពីរ​នេះ​ ពួក​គេ​បាន​ដើរ​លេង​នៅផ្សារ​អ៊ីអន​១ និង​២ ហើយ​នៅពេល​ដែល​ពួក​គេ​រ៉េ​កាមេរ៉ា​ទៅ​ចំ​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​ទទួល​បាន​ស្នា​មញញឹម​ជាប់​ជានិច្ច​ ចំណែក​បុគ្គលិក​ហាង​វិញ ទោះ​មិន​ទិញ ដើរកាត់​ក្ដី​ក៏​ទទួល​បាន​ស្នាមញញឹម​រាក់ទាក់ដែរ​។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​ដល់​ទីណា​តែងតែ​ឮពាក្យ​ថា​ Welcome to Cambodia ពី​ប្រជាពលរដ្ឋខ្មែរ ហើយ​នៅពេល​បាន​ជួប​ជាមួយ​នឹង​កូន​សិស្ស​សាលា​ ពួក​គេ​បាន​និយាយ​ស្វាគមន៍​ថា Hello ទៅកាន់​ពួក​គាត់​ជាប់​រហូត​ ថែម​ទាំង​សួរ​ពួកគាត់​ទៀត​ថា​ ពួក​គាត់​មក​ពី​ណា ហើយ​បញ្ចប់​ដោយ​ពាក្យ​ថា​ Thanks for Visiting Cambodia និង​ ពាក្យ​ Welcome ជាដរាប។

ដោយ​សារ​តែមូលហេតុ​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ប្ដី​ប្រពន្ធ​អូស្ត្រាលីលង់​ស្នេហ៍​កម្ពុជា​ហើយ ជ្រុល​ខ្លួន​ដើរ​លេង​ហួសច្រើន​ថ្ងៃ​។ ពួក​គាត់​បាន​លើក​ឡើងថា​ មិន​ដែល​មានស្រុក​ណាមានបុគ្គលិក​នៅ​ផ្សារទំនើប​ និង​ប្រណិត​ ចេះ​ញញឹម​រាក់ទាក់ និង​និយាយលេង​ជាមួយ​ពួក​គាត់​នោះ​ទេ​ មាន​តែ​ប្រទេស​កម្ពុជា​នេះ​ឯង​។ ពួក​គាត់បានបន្តទៀត​ថា​ ប្រទេស​ផ្សេងៗ​នៅ​តាម​ផ្សារ​ទំនើប ប្រភេទ​ Luxury គឺ គេ​មិន​ងាយ​និយាយរក​ ឬ​ញញឹមដាក់​មុន​នោះ​ទេ​។

ក្រៅ​ពី​ការ​រៀបរាប់​បទ​ពិសោធន៍​ដែល​ខ្លួន​បាន​ជួប​ប្រទះ​នៅកម្ពុជាហើយ​នោះ​ពួក​គេ​ក៏​បាន​ទិញឥវ៉ាន់ប្រេនៗ​ ដោយគាត់ថា​ ឥវ៉ាន់ប្រេនៗម៉ាកល្បីៗ​ដូច Puma Nike Adidas…និង​ មុខម្ហូប​នៅតាមហាងល្បីៗនៅជុំវិញពិភពលោកនៅស្រុកខ្មែរដូចជា​ Starbucks, KFC, Texas, Burger King …មានតម្លៃថោកជាងនៅថៃ​ និង​ អូស្រ្ដាលី​ ហើយ​ពួក​គេ​ក៏​បាន​ទិញសម្លៀកបំពាក់ផងដែរ។​ នៅស្រុក​គេ​ផ្សេងៗ​ ដោយមានថៃ​ក្នុង​នោះ​ដែរ​ ពួកគាត់ថា​ ចូលផ្សារទំន ដើរមើលឥវ៉ាន់​ គេមិនសួរនាំនោះទេ​ លុះតែគាត់សួររកមុន​ បាននិយាយរកគាត់​ ហើយមិនចេះញញឹមនោះទេ​ តែនៅស្រុកខ្មែ​រ​ ដើរកាត់ញញឹមដាក់មុន​ សួរមួយម៉ាត់​ តែបកស្រាយអំពីឥវ៉ាន់អស់​អាលីងម៉ង​ ។

ពួកគាត់បាន​ Recommend អ្នកចង់​ shopping​ នៅហាងល្បីៗ​ សាកមកស្រុកខ្មែរម្តងទាំងត​ម្លៃថោក​ និង​ សេវ៉ាកម្ម​ល្អ​ ថែម​ទាំង​ទទួល​បាន​ស្នាម​ញញឹម​ជាប់​ជានិច្ច​ផង​ដែរ​៕

Share.