គណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដឹកនាំដោយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានជួបពិភាក្សាការងារជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី២ ស្តីពី កិច្ចសហប្រតិបត្តិការ និងការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។

ការចុះមកមណ្ឌលអប់រំកែប្រែ (ម២)របស់ប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ គឺដើម្បពិនិត្យស្ថានភាពជាក់ស្តែងនិងសួរសុខទុក្ខជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនិងមានកូនតាមម្តាយ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា (គ.ស.ម.ក)វាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារមានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានអាហារតាមការកំណត់ របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំងជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅនិងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ៕

Share.