ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បាន​យក​ឈ្នះក្រុម Dynamic Herb Cebu FC របស់ហ្វីលីពីន ក្នុង​លទ្ធផល ៤-០ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃពានរង្វាន់ AFC Cup វគ្គជម្រុះពូល F នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

ក្រោយចប់ការប្រកួត Sofascore បានបញ្ចេញបញ្ជីឈ្មោះកីឡាករល្អទាំង១១នាក់ ប្រចាំ Team of Matchday 5 នៃពានរង្វាន់ AFC Cup៖

ខាងក្រោមនេះគឺលទ្ធផល​សរុបរបស់ «ភ្នំពេញក្រោន» ក្នុងពូល F៖

  • ប្រកួតទី១ ​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ៣ទល់និង០ កាល​ពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅ​កីឡ​ដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន
  • ប្រកួតទី២ យកឈ្នះ Shan United របស់​មីយ៉ាន់​ម៉ា ៤-០ កាល​ពី​រាត្រីថ្ងៃទី៥ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៣ យកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ៣-០ កាល​ពីរាត្រីថ្ងៃទី២៦ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៤ ចាញ់ Macarthur​ FC របស់អូស្រ្តាលី ៥-០ នៅកីឡដ្ឋាន Campbelltown Sports
  • ប្រកួតទី៥ ឈ្នះ Cebu របស់ហ្វីលីពីន ៤-០ នៅពហុកីឡដ្ឋានជាតិ
  • ប្រកួតទី៦ ត្រៀមប៉ះ Shan United របស់មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Taunggyi។

តារាងចំណាត់ថ្នាក់ពូល F៖

  1. Macarthur FC ៥ប្រកួត ឈ្នះ៤ និងចាញ់១ មាន១២ពិន្ទុ
  2. ភ្នំពេញក្រោន ៥ប្រកួត ឈ្នះ៤ និងចាញ់១ មាន១២ពិន្ទុ
  3. Cebu ៥ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៣ មាន៤ពិន្ទុ
  4. Shan United ៥ប្រកួត ស្មើ១ ចាញ់ទាំង៤ មាន១ពិន្ទុ៕
Share.