សម្រាប់​អ្នក​ដែ​ល​ជា​អ្នក​គាំទ្រ​កម្មវិធី​ប្រកួត​សម្រស់​កញ្្ា​ឯក​ភេទ​ទី៣​ Miss Queen Cambodia ប្រហែល​ជា​ដឹង​ហើយ​ថា​កញ្ញា សៃហ្វុង​ គឺ​ជា​នារី​ភេទ​ទី​បី​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ស្គាល់​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ សៃហ្វុន​ គឺ​ជា​នារី​ភេទ​ទី៣ ព្រោះ​តែ​សម្រស់​និង​រូបរាងរបស់​កញ្ញា​គឺ​ប្រៀប​ដូច​ជា​មនុស្ស​ស្រី​សុទ្ធសាធ​។

រូប​ភាព ​៨សន្លឹក​ ផុស​អបអរសាទរ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​កញ្ញា​ Sai Fhon (សៃហ្វុន​) បាន​នផុស​ដើម្បី​អបអរសាទរ​ខួប​កំណើត​របស់​កញ្ញា​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២១​នេះ​។

រូបថត​ស្ថិត​ក្នុង​ឈុត​រ៉ូប​ពណ៌​ស​​អុជ​តូច​ៗ វាល​ឃ្លៀក​ និង​ ឃ្វាល​គ្រលាន​ តែ​មាន​គ្របស្បែ​ស្ដើង​ពី​លើ​កំពុង​តែ​ធ្វើ​អ្នក​បាន​ឃើញ​ជ្រួល​ជ្រើម​ ព្រោះ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​ គួរ​ជា​ទីទាក់ទាញ​ ពិសេស​នោះ​សម្រស់​របស់​ Miss Queen Cambodia ដែល​កំពុង​ត្រៀម​ខ្លួន​ចេ​ញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​រូប​នេះ​ បាន​​ទាក់​ចិត្ត​ឱ្យ​អ្នកឃើញ​ហើយ​សរសើរ​កញ្ញា​គ្រប់​ៗ​គ្នា​ ទាំង​ពី​សំណាក់​ហ្វេន​ និង​សាធារណជន​ ដែល​ចៃ​ដន្យ​បាន​ឃើញ​រូប​ភាព​​របស់​កញ្ញា​។

សូម​បញ្ជាក់​ថា​ កញ្ញា សៃហ្វុន​ គឺ​ជា​កញ្ញា​ឯក​ភេទ​ទី​៣ កម្ពុជា​ ឬ Miss Queen Cambodia ដែល​នឹង​ត្រូវ​ត្រៀម​លក្ខណៈ​ចេញ​ទៅ​ប្រកួត​ប្រជែង​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ ក្នុង​កម្មវិធី​ Miss Queen international 2021 លើក​ទី​១៦​ នៅ​​ព្រះរាជាចក្រ​​ថៃ​ នា​ទី​ក្រុង​មាត់​សមុទ្រ​ បា៉ត់តាយ៉ា៕

Telegram-Troryorng
Share.