ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣ បានបញ្ចប់សប្តាហ៍ទី១២ ស្របពេលដែល Yuta Kikuchi របស់ណាហ្គាវើលដ៍ គឺជាកីឡាករដែលត្រូវពិន័យកាតទី២០០ គិតត្រឹមសប្តាហ៍ទី១២ បន្ទាប់ពីខ្សែបម្រើជនជាតិជប៉ុនរូបនេះ ត្រូវបានលោក ឃិន ឧសីហា ពិន័យកាតលឿងក្នុងជំនួបណាហ្គាវើលដ៍ ឈ្នះព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

គួរដឹងថារដូវកាល ២០២២ កន្លងទៅ Yuta Kikuchi ជាកីឡាករត្រូវពិន័យកាតច្រើនជាងគេ រហូត ដល់១០សន្លឹក នៅលីគកំពូលកម្ពុជា អំឡុងជាសមាជិករបស់ Tiffy Army FC។

ស្របពេលនៅក្នុងឆ្នាំ ២០២២ ដូចគ្នានោះខ្សែបម្រើការពារ Alexandre Cardoso ក្នុងនាមជាកីឡាករបឹងកេត ក៏ត្រូវពិន័យកាតលឿងទី២០០ ក្នុងសប្ដាហ៍ទី១២ដូចគ្នា ពេលប៉ះវិសាខា។

តារាងចំណាត់ថ្នាក់ក្រោយគិតត្រឹមសប្តាហ៍ទី១២៖

គិតត្រឹមសប្តាហ៍ទី១២នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ស្គាល់​បរាជ័យ​ជា​លើក​ដំបូង ក្រោម​ថ្វី​ជើង​របស់​ណាហ្គាវើលដ៍ នៅជុំទី២ ​ក្រោយ​ចំណាយ​ពេល​អស់​ ១២១ថ្ងៃ​ប្រកួតពានរង្វាន់លីគកំពូល​កម្ពុជា Cambodian Prmier League រដូវកាល២០២៣-២៤ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣៕

Share.