បាត់ដំបង៖ អ្នកភូមិនាំគ្នាស្ទាក់ចាប់បានចោរម្នាក់ ក្នុងចំណោម៣នាក់ ខណ:ក្រុមចោរទាំងនោះប្រុងដឹកគោ ៦ក្បាលពីចម្ការទាំងកណ្តាលថ្ងៃ នារសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ក្រុមទី១៥ ក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមប្រពភព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ម្ចាស់គោពីរនាក់ប្តីប្រពន្ធបាននាំគ្នាដឹកវគោចិញ្ចឹមចំនួន០៦ ក្បាល ទៅចងឱ្យស៊ីស្មៅនៅក្នុងចម្ការមៀនមួយកន្លែងដូចរាល់ដង បានតែប៉ុន្មានម៉ោងក្រោយមក ស្រាប់តែបាត់គោទាំងអស់ពីក្នុងចម្ការ ភ្លាមៗ ពួកគាត់២នាក់ប្តីប្រពន្ធក៏ជិះម៉ូតូស្វែងរកនៅក្បែរៗនោះ ចៃដន្យបានប្រទះឃើញមនុស្ស៣នាក់ កំពុងឈប់ចតរថយន្តក្បែរចិញ្ចើមផ្លូវ ម្ចាស់គោរក៏សួរថា មានបានឃើញគោរបស់ខ្លួនដើរកាត់តាមហ្នឹងទេ ភ្លាមនោះគោអើតចេញពីគុម្ពោតព្រៃ ដែលក្រុមចោរលាក់ទុកបណ្តោះអាសន្នប្រុងដឹកឡើងឡាន ហើយស្រែកឡើងខ្លាំងៗ ធ្វើឱ្យម្ចាស់គោឃើញ ក៏ស្រែកឆោឡោដឹងដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងអ្នកភូមិនាំគ្នាស្ទុះស្ទាក់ចាប់ ដោយជនសង្ស័យម្នាក់​បានបើកឡានបម្រុងរត់គេច តែជ្រុលចង្កូតធ្លាក់ផ្លូវ ត្រូវពលរដ្ឋចាប់បានភ្លាមៗ ចំណែកពីរនាក់ទៀតរត់គេចខ្លួនបាត់។

តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលបានចុះមកពិនិត្យជាហើយបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងរថយន្តមួយគ្រឿងប្រភេទតូរីសពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២A-៧៥៤៦ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.