នៅរសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោលថ្មី ដើម្បីជំនួសកៅអីរបស់លោក Simon McMenemy ត្រៀមសម្រាប់ពានរង្វាន់នាៗដូចជាលីគកំពូលកម្ពុជា និង Hun Sen Cup។

គួរដឹងថាលោក មាស ចាន់ណា ចូលរួមជាមួយក្លិបបាល់ទាត់វិសាខា នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោយផុតកិច្ចសន្យាជាមួយក្រុមណាហ្គាវើល រយ:ពេល១រដូវកាលលោកបានជួយឱ្យក្លិបឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ និងទទួលបានជើងឯករង CPL មុនក្លាយជាជានាយកបច្ចេកទេស នៃក្លិបកីឡាបាល់ទាត់ វិសាខា។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​មួយ​ទៀត​នោះ​គឺ​ លោក មាស ចាន់ណា ជាបុគ្គលតែម្នាក់គត់ដែលអាចឡើងទៅកាន់វគ្គពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ច្រើនជាងគេ ពោល​គឺ​ទាំង​ក្នុងនាមជាកីឡាករ​និង​គ្រូបង្វឹក ដោយ​សរុប​ចំនួន​៨លើក មានដូចជា៖

*កាល​នៅ​ជា​កីឡាកររបស់​ក្រុម​ណាហ្គាវើល
-២០០៧ ក្នុងនាមជាកីឡាករ ខេមរាកីឡា ១-១ ណាហ្គាខប (ខេមរាកីឡា ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
-២០០៩ ក្នុងនាមជាកីឡាករ ភ្នំពេញក្រោន ១-០ ណាហ្គាខប

*កាលធ្វើជា​គ្រូ​បង្វឹក​នៅ​ណាហ្គាវើល
-២០១២ ក្នុងនាមជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ២-១ ណាហ្គាខប
-២០១៣ ក្នុងនាមជាគ្រូបង្វឹក ណាហ្គាខប ០-០ ក្រសួងការពារជាតិ (ណាហ្គាខប ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
-២០១៥ ក្នុងនាមជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ២-១ ណាហ្គាវើលដ៍
-២០១៧ ក្នុងនាមជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ៣-០ ណាហ្គាវើលដ៍
-២០២០ ក្នុងនាមជាគ្រូបង្វឹក វិសាខា ២-០ ណាហ្គាវើលដ៍

*ធ្វើជាគ្រូបង្វឹកក្រុមវិសាខា
-២០២២ ក្នុងនាមជាគ្រូបង្វឹក វិសាខា ២-២ បឹងកេត ម៉ោងបន្ថែម១៥នាទី២ដង (វិសាខា ៤-៣ បឹងកេត)៕

លើកដំបូងក្នុងប្រវត្តិសាស្រ្តពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ចាប់តាំងពីបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០០៧ មិនធ្លាប់មានពីមុនមក ពោលគឺចាប់តាំងពីមកមានតែក្លិបបាល់ទាត់វិសាខា មួយប៉ុណ្ណោះដែលឈ្នះ៣ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ២០២០,២០២១ និង២០២២៕

Share.