ទីផ្សារដោះដូរកីឡាករជុំទី២ នៃលីគកំពូលកម្ពុជា Cambodian Premire League ចាប់ផ្តើមបើកទ្វារនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ហើយបិទទ្វារថ្ងៃទី១១ ខែធ្នូ ២០២៣ ចំពោះការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT)។

ដោយ​ក្នុងនោះ​ក្លិប​ជា​សមាជិក​អាច​បន្ថែម​កីឡាករ​ក្នុង​ក្រុម​ខ្លួន​បាន​៖
– កីឡាករជាតិ ៦រូប
– កីឡាករអន្តរជាតិ ៣រូប។

ថ្ងៃទី១៤ ខែវិច្ឆិកា

– Tiffy Army ចែកផ្លូវជាមួយកីឡាករ អុឹម សំអូន
– អង្គរថាយហ្គឺរ ចែកផ្លូវជាមួយកីឡាករ Victor Blasco
– ណាហ្គាវើលដ៍ ចែកផ្លូវជាមួយកីឡាករ លឹម អារុណ
– Tiffy Army ប្រកាសនាំចូលកីឡាករ លឹម អារុណ
– គិរីវង់សុខសែនជ័យ ចែកផ្លូវជាមួយកីឡាករ នុប​ តុលា

ថ្ងៃទី១៥ ខែវិច្ឆិកា

– គិរីវង់សុខសែនជ័យ ចែកផ្លូវជាមួយកីឡាករ Jahana Daiki
– បឹងកេត ប្រកាសចែកផ្លូវជាមួយកីឡាករ ANDERSON ZOGBE

ថ្ងៃទី១៦ ខែវិច្ឆិកា

មិនមានការផ្លាស់ប្តូរកីឡាករ

ថ្ងៃទី១៧ ខែវិច្ឆិកា

– អង្គរថាយហ្គឺរ ដាក់កីឡាករ ភាព ចាន់ដាវីត ទៅកាន់ Angkor City ក្នុងកិច្ចសន្យាខ្ចីជើង
– បឹងកេត ដាក់កីឡាករ ឃាន់​ សុបិន ទៅកាន់ គិរីវង់សុខសែនជ័យ ក្នុងកិច្ចសន្យាខ្ចីជើង
– គិរីវង់សុខសែនជ័យ ប្រកាសនាំចូលកីឡាករ ឃាន់​ សុបិន ក្នុងកិច្ចសន្យាខ្ចីជើងពីបឹងកេត

ថ្ងៃទី១៨ ខែវិច្ឆិកា

– ព្រះខ័នរាជស្វាយរៀង ដាក់កីឡាករ Mizuno Hikaru ទៅកាន់គិរីវង់សុខសែនជ័យ ក្នុងកិច្ចសន្យាខ្ចីជើង
– គិរីវង់សុខសែនជ័យ ប្រកាសនាំចូលកីឡាករ Mizuno Hikaru ក្នុងកិច្ចសន្យាខ្ចីជើងពីព្រះខ័នរាជស្វាយរៀង
– វិសាខា ប្រកាសនាំចូលកីឡាករ Victor Blasco

ថ្ងៃទី១៩ ខែវិច្ឆិកា

មិនមានការផ្លាស់ប្តូរកីឡាករ

ថ្ងៃទី២០ ខែវិច្ឆិកា

មិនមានការផ្លាស់ប្តូរកីឡាករ

ថ្ងៃទី២១ ខែវិច្ឆិកា

– ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសនាំចូលកីឡាករ Jelle Goselink ជនជាតិហូឡង់ វ័យ២៤ឆ្នាំ។

ថ្ងៃទី២២ ខែវិច្ឆិកា

– ក្លិបបាល់ទាត់បឹងកេត ប្រកាសចែកផ្លូវជាមួយកីឡាករ LUKE STOKOE ជនជាតិអង់គ្លេស
– ក្លិបបាល់ទាត់វិសាខា ប្រកាសចែកផ្លូវជាមួយកីឡាករ Jorge Eduardo Pedro Junior ជនជាតិប្រេស៊ីល។

ថ្ងៃទី២៣ ខែវិច្ឆិកា

– ក្លិបបាល់ទាត់ភ្នំពេញក្រោន ដាក់កីឡាករ សំអុល ទីណា និងឈុំ សុខហៃ ទៅកាន់ ISI ដង្កោសែនជ័យ ខ្ចីជើង

ថ្ងៃទី២៤ ខែវិច្ឆិកា

– ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ប្រកាសនាំចូលកីឡាករ សំអុល ទីណា និងឈុំ សុខហៃ ក្នុងលក្ខខណ្ឌខ្ចីជើង
– ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសនាំចូលកីឡាករ អុឹម សំអូន

ថ្ងៃទី២៥ ខែវិច្ឆិកា

– ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសនាំចូលកីឡាករ ជា ចាន់ដារ៉ា
– ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសនាំចូលកីឡាករ Hugo Kametani ជនជាតិជប៉ុន
– ក្លិបបាល់ទាត់ព្រៃវែង ប្រកាសនាំចូលកីឡាករ ANDERSON ZOGBE

ថ្ងៃទី២៦ ខែវិច្ឆិកា

– ក្លិបបាល់ទាត់ Tiffy Army FC ប្រកាសនាំចូលកីឡាករ REIYA KINOSHITA ជនជាតិជប៉ុន
– ក្លិបបាល់ទាត់ព្រៃវែង ប្រកាសនាំចូលកីឡាករ TOKAI NAOYA

ថ្ងៃទី២៧ ខែវិច្ឆិកា

មិនមានការផ្លាស់ប្តូរកីឡាករ

ថ្ងៃទី២៨ ខែវិច្ឆិកា

– ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ប្រកាសនាំចូលកីឡាករ សារី ម៉ាត់ណូរូទីន

ថ្ងៃទី២៩ ខែវិច្ឆិកា

មិនមានការផ្លាស់ប្តូរកីឡាករ

ថ្ងៃទី៣០ ខែវិច្ឆិកា

មិនមានការផ្លាស់ប្តូរកីឡាករ

ថ្ងៃទី១ ខែធ្នូ

– ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសចែកផ្លូវជាមួយលោកគ្រូ Ronaldo Castro
– ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសចែកផ្លូវជាមួយលោកគ្រូ Soares Da Costa Osvaldo

ថ្ងៃទី២ ខែធ្នូ

– ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសនាំចូលកីឡាករ Yuta Naruse ជនជាតិជប៉ុន
– ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសនាំចូលកីឡាករ Ahmadi Moshtaq ជនជាតិអាហ្វហ្គានីស្ថាន
– ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសនាំចូលកីឡាករ សោម បូរិទ្ធ និងអ្នកចាំទី ចៀម សំណាង

ថ្ងៃទី៣ ខែធ្នូ

– ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសតែងតាំងលោក ជួន ជុំ ជាគ្រូជំនួយ។

ថ្ងៃទី៤ ខែធ្នូ

មិនមានការផ្លាស់ប្តូរកីឡាករ

ថ្ងៃទី៥ ខែធ្នូ

– ក្លិបបាល់ទាត់វិសាខា ប្រកាសចែកផ្លូវជាមួយលោក Simon Mcmenemy
– ក្លិបបាល់ទាត់ Tiffy Army FC ដាក់កីឡាករ ម៉ៅ ពិសិដ្ឋ ទៅកាន់ ឡាយហ្វ អេសហ្វស៊ី ក្នុងលក្ខខណ្ឌខ្ចីជើង។

ថ្ងៃទី៦ ខែធ្នូ

– ក្លិបបាល់ទាត់វិសាខា ប្រកាសតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោល
– ក្លិបបាល់ទាត់វិសាខា ប្រកាសចែកផ្លូវជាមួយកីឡាករ រស់ សំអឿន
– ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសចែកផ្លូវជាមួយកីឡាករ YANNICK FRANCOIS

រង់ចាំការ Update បន្ថែមទៀតជុំវិញទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ជុំទី២ (Transfer Window 2) ពីសារព័ត៌មានត្រយង៕

Share.