ក្លិបបាល់ទាត់ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានរងបរាជ័យក្រោមថ្វីជើង Aston Villa ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Villa Park កាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ លីគកំពូលអង់គ្លេស Premier League សប្តាហ៍ទី១៥។

នេះគឺជាការចាញ់លើទី៣ របស់មេឃខៀវ Man City ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ នៅពេលគ្មានវត្តមានខ្សែបម្រើការពារ Rodri លើទីលាន។ ស្របពេល Man City មិនដែលស្គាល់រសជាតិចាញ់សោះក្នុងរយៈពេល ៤៣ប្រកួតចុងក្រោយនៅពេលខ្សែប្រើ Rodri មានវត្តមាននៅលើទីលាន។

ក្រោយចប់ការប្រកួតលោក Pep Guardiola បាននិយាយថា៖«ពិតណាស់ Rodri គឺជាកីឡាករសំខាន់ម្នាក់ ប៉ុន្តែយើងត្រូវរកវិធីដើម្បីឈ្នះដោយគ្មាន Rodri»។

តារាងចំណាត់ថ្នាក់ Premier League នៅតំបន់ Top4 ដោយក្រុម Aston Villa របស់លោក Unai Emery ឡើងទៅឈរលេខ៣ ខណ: Man City ធ្លាក់ទៅឈរលេខ៤ ហើយក្រុមកំពូលតារាងគឺ Arsenal។

លទ្ធផលថ្ងៃទី៥-៦ ខែធ្នូ៖

Share.