បន្ទាយមានជ័យ៖ ប្រទេសណូវែលហ្សេឡង់បានផ្តល់បន្ថែមហិរញ្ញប្បទានចំនួន៥លានដុល្លារណូវែលហ្សឺឡង់ស្មើនឹងជាង៣,១លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីនដំណាក់ទី៤ចំនួន៥ខេត្ត ដែលចុះហត្ថលេខាកិច្ចព្រមព្រៀងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់បានផ្តល់បន្ថែមនូវហិរញ្ញប្បទានចំនួន៥លានដុល្លារណូវែលហ្សឺឡង់ ស្មើជាង៣,១លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤មានចំនួន៥ខេត្តមាន១.ខេត្តបន្ទាយមានជ័យ ២.ខេត្តបាត់ដំបង ៣.ខេត្តប៉ៃលិន ៤.ខេត្តឧត្តរមានជ័យ ៥.ខេត្តព្រៈវិហ៊ារ។

ឯកឧត្តមបានបញ្ជាក់ថា៖ សមទ្ធិផលនៃសកម្មភាពបោសសម្អាតមីននៅកម្ពុជាចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២៣នេះសកម្មភាពការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោមមានផ្ទៃដីទំហំ២,៧៦១គីឡូម៉ែត្រក្រឡា ផ្ទៃដីទាំងនោះត្រូវUNបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្មការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសាងលំនៅដ្ឋាន និងគោលបំណងសេដ្ឋកិច្ចសង្គម។

ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍កោតសសើរចំពោះរាជរដ្ឋាភិបាលនៃប្រទេសណូវេលហ្សឺឡង់ដែលបានផ្តល់បន្ថែមនូវហិរញ្ញប្បទានក្នុងគម្រោងបោសសម្អាតមីនដំណាក់ការទី៤ក្នុងចំណោម៥ខេត្តក្នុងនោះមានខេត្តបន្ទាយមានជ័យត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)និងក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសនូវែលហ្សេឡង់និងចូលរួមពីអគ្គរដ្ឋទូតអូរស្ត្រាលី អគ្គរាជទូតកូរ៉េខាងត្បូង អគ្គរាជទូតណូវែលហ្សេឡង់ និងអង្គការ(UNDP)និងអង្គការ(KOICA)៕This image has an empty alt attribute; its file name is image-313-1024x576.png

Share.