បាត់ដំបង៖ សមត្ថកិច្ចក្រុងបាត់ដំបង បានរំដោះស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ចេញពីក្នុងផ្ទះ ក្រោយពីបងប្រុស ញៀនថ្នាំម្នាក់ បានចាប់បង្ខាំងនៅក្នុងផ្ទះជាច្រើនថ្ងៃ បង្កការភាក់ផ្អើលអ្នកភូមិ​ក៏ដូចជា សមត្ថកិច្ចកាលពីវេលាម៉ោង ជាង១១:០០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៦ ក្នុងភូមិសូភី២ សង្កាត់រតនៈ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនបង្កជាបងប្រុសបង្កើត ឈ្មោះខៀវ សារិទ្ទ ហៅ ពោយ ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រវត្តិប្រើប្រាស់សារធាតុញៀន ។ ចំណែកប្អូនស្រី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រាន់តែដឹងថា មានផ្ទៃពោះជិតគ្រប់ខែ ទាំងពីរនាក់បងប្អូនរស់នៅចំណុចកើតហេតុខាងលើជាមួយគ្នា។ ក្រោយមានការភ្ញាក់ផ្អើលរឿងបង្ខាំងប្អូនស្រីរបស់ខ្លួនជាច្រើនថ្ងៃនៅក្នុងផ្ទះហើយនោះ ជនបង្កខឹងជាខ្លាំង ដោយបានរត់កាន់កាំបិតខ្វែវដើរស្រែកថាមកពីភូមិ។ ជាហេតុធ្វើឱ្យអ្នកភូមិនាំឲ្យមានការអ្នកភ័យខ្លាចពីសុវត្ថិភាពគ្រប់ៗគ្នា។

តាមការរៀបរាប់ពីប្អូនស្រីជនរងគ្រោះបានបញ្ជាក់ថា បងប្រុសរបស់ខ្លួនកន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារចំនួនព០២លើករួចមកហើយ ពាក់ព័ន្ធនឹងករណីលួច និងប្រើអំពើហិង្សា ហើយលើកចុងក្រោយគាត់បានចាប់បង្ខាំងរូបគាត់ជាច្រើនថ្ងៃមិនឱ្យចេញក្រៅពីផ្ទះ ព្រោះខ្លាចមានបញ្ហាសុវត្ថិភាព។

ក្រោយទទួលបានព័ត៌មានពីអ្នកភូមហើយនោះ ទើបកម្លាំងសមត្ថកិច្ច សហការណ៍ជាមួយប្រជាពលរដ្ខជួយតាមឃាត់ខ្លួនជនសង្ស័យ រួចនាំយកទៅសាកសួរនៅផ្នែកជំនាញ រួចបានបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាបគ្រឿងញៀននៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបងតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.