សហព័ន្ធ​​ខ្មែរ​កីឡា​ហែលទឹក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​សីហា ឆ្នាំ​២០២១ នេះ​បាន​ប្រកាស​គាំទ្រ​ដល់​​កូន​កំព្រា​ខ្មែរ​មួយ​រូប​ដែល​ត្រូវ​យក​ទៅ​ចិញ្ចឹម​នៅ​សហរដ្ឋអាមេរិក​​តាំង​ពី​តូច មាន​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Olympic Games 2020 កំពុង​រៀបចំ​នៅ​ប្រទេស​ជប៉ុន លើ​វិញ្ញាសា​កីឡា​លោត​ទឹក។ កីឡាករ​រូប​នោះ​មាន​ឈ្មោះ Jordan Windle។

សហព័ន្ធ​បាន​បញ្ជាក់​ថា៖«សូម​ចូលរួម​គាំទ្រ​កីឡាករ​លោត​ទឹក​ជម្រើសជាតិ សហរដ្ឋអាមេរិក (ជា​ជនខ្មែរ​សញ្ជាតិអាមេរិក) ដែលត្រូវចាប់ផ្តើមប្រកួត នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១​នេះ វេលា​ម៉ោង ១៣:០០ រសៀល ម៉ោង​នៅ​កម្ពុជា ទីកន្លែង​ប្រកួត​ស្ថិត​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ នៃ​មណ្ឌល​ហែល​ទឹកTokyo Aquatics Center (Tokyo 2020)។ សម្រាប់​វិញ្ញាសា​របស់​ កីឡាករ​លោត​ទឹក​Jordan Windle ត្រូវ​ប្រកួត​គឺ​បុរស​ឯកត្តជន ១០ម ឆ្នាន់​រឹង»។

សហព័ន្ធខ្មែរកីឡាហែលទឹក ​កោតសរសើ នូវសមត្ថភាព និងការខិតខំប្រឹងរបស់កីឡាករ Jordan Windle និង​សូម​ជូនពរ​អោយ​រូប​គេ​ទទួលបានជោគជ័យ និងលទ្ធផលល្អក្នុងការប្រកួតព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវក្ដៅ ក្នុង ទីក្រុងតូក្យូ ប្រទេសជប៉ុន៕

Telegram-Troryorng
Share.