ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រដេញចាប់បានជនសង្ស័យ ០២នាក់ ជាមុខសញ្ញាឆក់កាបូប នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខក្រសួងរុក្ខាប្រម៉ាញ់ នឹងនេសាទ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ទី១មានឈ្មោះ ស៊ុង រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះម្តុំព្រែកហូរ។ ទី២.ឈ្មោះ ចិន ម៉េងហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ មិនចាំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ព្រមទាំងបានដកហូតម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ កំពង់ធំ1R-3422 (របស់ជនសង្ស័យ)។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីនៅវេលាម៉ោង ២០៖៣៥នាទី កម្លាំងជំនាញបានចុះល្បាតតាមបណ្តោយផ្លូវ លេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីបុរសរងគ្រោះ (ជាជនជាតិកូរ៉េ) ដែលកំពុងដេីរតែមិនបានសម្រេច។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.