ណា​ហ្គាវើលដ៍ បាន​បង្ហាញភាពភ្ញាក់ផ្អើល​ជាថ្មី​ក្នុង​ជំនួបស្មើ​ ជាមួយភ្នំពេញក្រោន សប្តាហ៍ទី១៣ នៃពាន​រង្វាន់​ជម្រើស​ជើង​ឯក​ខេម​បូឌាន​ព្រីមៀរលីគ ឆ្នាំ២០២៣/២៤ នៅ​ថ្ងៃទី៨ ខែធ្នូ ក្នុងកីឡដ្ឋាន Smart RSN។

ណាហ្គាវើលដ៍ ក្រោម​ការដឹក​នាំ​របស់​លោក ឃឹម បូរី បន្ទាប់​ពី​ចូល​ដល់​វគ្គជម្រុះ​ជុំទី២ នេះ ៣ប្រកួងចុងក្រោយប៉ះសុទ្ធតែក្រុម Top 4។ ដោយ​ស្មើវិសាខា ១-១ នៅសប្តាហ៍ទី១០ និងយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ ក្នុងសប្តាហទី១២ សប្តាហ៍ទី១៣នេះ ស្មើភ្នំពេញក្រោន ១-១។

ដូចនេះណាហ្គាវើលដ៍ ឆ្លង​កាត់ ១៣ប្រកួត ឈ្នះ ៣ ស្មើ៥ និងចាញ់ ៥ មាន​១៤ពិន្ទុ ខណ:ភ្នំពេញក្រោន ឆ្លង​កាត់​១៣រកួត ឈ្នះ៨ ស្មើ ២ ចាញ់២ មាន ២៧ពិន្ទុ ត្រឹម​សប្ដាហ៍ទី១៣នេះ។

រំលឹកដែរថា បន្ទាប់​ពីជំនួប​នេះក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នឹងបន្តជួប Shan United FC របស់មីយ៉ាន់ម៉ា ប្រកួតទី៦ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធ្វើឡើនៅក្នុងកីឡដ្ឋានTHUWUNNA STADIUM ស្ថិតក្នុង YANGON ប្រទេសមីយ៉ាន់ម៉ា៕

Share.