កាលពីរសៀលថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ គណៈកម្មការពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ រដូវកាលឆ្នាំ២០២៣-២០២៤ បានរៀបចំកិច្ចប្រជុំបច្ចេកទេស និងចាប់ពូលរួចរាល់ហើយ។

ក្រុមបាល់ទាត់ចំនួន៤០ក្រុម មកពីបណ្តាស្រុក និងក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ រដូវកាលឆ្នាំ២០​២៣​-​២០២៤នេះ ខណៈការចាប់ពូលបានសម្រេចចែកជា៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ)។។

ខាងក្រោមនេះជាកម្មវិធីប្រកួតវគ្គសន្សំពិន្ទុក្នុងពូល៖

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ Svay Rieng Cup បានបែងចែកជា៨ពូល ក្នុងមួយពូលមាន៥ក្រុម ដោយប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ។

សូមជម្រាបថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) នឹងចាប់ផ្តើមចាប់ពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខណៈការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ៕

Share.