សិល្បៈជាតិ៖ លោកស្រី អ៊ឹម សុគន្ធា បាន​និយាយ​ចំពោះមុខ​អ្នកគាំទ្រ និង​បណ្ដា​អ្នកសារព័ត៌មាន​ដោយ​សន្យាថា​នឹងធ្វើ​ឱ្យ​កម្មវិធី Miss Grand Cambodia 2024 កាន់តែ​ធំ កាន់តែ​ប្លែក និង​អស្ចារ្យ​ជាង​ឆ្នាំមុន​មិន​ចាញ់​កម្មវិធី​បរទេស​នោះទេ។

លោកស្រី អ៊ឹម សុគន្ធា និយាយនេះនៅពេលបង្ហាញ​វត្តមាន​យ៉ាង​ស្រស់​សោភា ជាមួយនឹង PD ទាំង ៥ រូប​រួមមាន កញ្ញា ខាត់ ស្រី​ចាន់ PD តំណាងឱ្យ​ខេត្តកំពង់ឆ្នាំង អ្នកនាង អេ​ន​ជី PD តំណាងឱ្យ​ខេត្តសៀមរាប អ្នកនាង សុគន្ធ លីន​ណា PD តំណាងឱ្យ​រាជធានី​ភ្នំពេញ លោក ផួ​ង វណ្ណា PD តំណាងឱ្យ​ខេត្ត រតនៈគីរី និង​លោកស្រី ហួង គីម​ឡាង PD តំណាងឱ្យ​ខេត្ត កំពង់ចាម ក្នុង​កម្មវិធី​ស​ន្និ​សី​ទ្ធ​សារព័ត៌មាន និង​ការចុះ​កិច្ចព្រមព្រៀង MOU ជាមួយ​អ្នក​គ្រប់គ្នា​តាម​បណ្ដា​ខេត្ត Provincial Director។

ការប្រកួត​ស្វែងរក​បេ​ក្ខ​នារី​តំណាង​ខេត្តនីមួយៗនឹង​លេច​ជា​រូបរាង​នៅពេលឆាប់ៗខាងមុខ​នេះហើយ។ ដូច្នោះ​បេ​ក្ខ​នារី​ដែលមាន​ចំណាប់អារម្មណ៍​អាច​ទំនាក់ទំនង​ទៅកាន់​ផេ​ក Miss Grand Cambodia តំណាងឱ្យ​ខេត្តនីមួយៗ ដើម្បី​ដាក់ពាក្យ​ចូលរួម​ប្រកួត។ ម្ចាស់​មកុដ​នៃ​តំណាង​ខេត្តនីមួយៗ នឹង​ឆ្ពោះ​មកកាន់​ប្រកួត​កម្រិត​ថ្នាក់ជាតិ Miss Grand Cambodia 2024។

ដើម្បី​ដឹង​ពី​ចំណាប់អារម្មណ៍​លោកស្រី អ៊ឹម សុគន្ធា សូម​តាមដាន​វីដេអូ​ព័ត៌មាន​ខាងក្រោម​នេះ៖

Share.