ក្លិបបាល់ទាត់វិសាខា បានប្រកាសចែក​ផ្លូវ​ជា​មួយ​ខ្សែប្រយុទ្ធជនជាតិជប៉ុន Takumu Nishihara ក្រោយ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពាន​រង្វាន់ League Cup, Super Cup និងលីគកំពូល​កម្ពុជា បាន​ចំនួន ១០​ប្រកួត រក​បាន ៣គ្រាប់ លេង​បាន ៦៥០នាទី។​

ក្លិប​បាល់ទាត់​វិសាខា បាន​ប្រកាស​ចុះកិច្ចសន្យាផ្លូវការជាមួយកីឡាករ Takumu Nishihara ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ២០២៣ កាល​ពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

មុនចូលរួមជាវិសាខា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា៖​

  • 2015 លេងឲ្យក្លិប Tiamo Hirakata លីគទី៤ជប៉ុន
  • 2016 លេងឲ្យក្លិប Ayeyawady United លីគកំពូលមីយ៉ាន់ម៉ា
  • 2017 លេងឲ្យក្លិប Nay Pyi Taw លីគកំពូលមីយ៉ាន់ម៉ា
  • 2018 លេងឲ្យក្លិប Lao Toyota លីគកំពូលឡាវ
  • 2019 លេងឲ្យក្លិប Khon Kaen លីគកំពូលថៃ
  • 2020 លេងឲ្យក្លិប Lamphun Warrior លីគទី២ថៃ
  • 2020 លេងឲ្យក្លិប Young Elephants លីគកំពូលឡាវ
  • 2021/22 លេងឲ្យក្លិប Tiffy Army FC លីគកំពូលកម្ពុជា

ក្លិបបាល់ទាត់វិសាខា ប្រកាសចែក​ផ្លូវ​ជាមួយ​លោក Simon McMenemy គ្រូ​បង្វឹក​ជនជាតិ​ស្កុតឡែន ក្រោយ​រួមរស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៣២៧​ថ្ងៃ លោក Mcmullen Anthony John គ្រូអ្នកចាំទី និង​បាន​នាំចូលកីឡាករ Victor Blasco ពីអង្គរ​ថាយ​ហ្គឺរ កីឡាករ Hamisi Moham Math ពី Nassjo FF និងកីឡាករ Youssef Ezzejjari Lhasnaou ពី Negeri Sembilan FC និងតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោល​ថ្មី។

សូមជម្រាបថា ចំពោះការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT) ​ក្នុងនោះ​ក្លិប​ជា​សមាជិកនៃពានរង្វាន់ Cambodian Premier League ​អាច​បន្ថែម​កីឡាករជាតិ បានចំនួន៦រូប រីកីឡាករអន្តរជាតិ បានចំនួន ៣រូប៕

Share.