ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi នឹងត្រូវប៉ះក្រុម Shan United នៅវគ្គក្នុងពូល F ប្រកួតចុងក្រោយ នៃពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ នៅប្រទេសមីយ៉ាន់ម៉ា វេលាម៉ោង ៧:០០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ខណ: Macarthur FC របស់អូស្រ្តាលី បានកក់កៅអីទៅវគ្គ Zonal Semi Final រួចរាល់ មុនប៉ះ Cebu FC របស់ហ្វីលីពីន នៅវេលាម៉ោង ៧:០០យប់នេះ។

តារាងចំណាត់ថ្នាក់ពូល F៖

ក្រុមលេខ២ល្អ AFC Cup៖

បច្ចុប្បន្នភ្នំពេញក្រោន ស្ថិតនៅលេខ២ល្អ លេង៥ប្រកួត ឈ្នះ៤ និងចាញ់ មាន១២ពិន្ទុ គ្រាប់បាល់ចំណេញ ៩គ្រាប់ ស្របពេលក្រុម Terengganu លេខ៦ប្រកួត ឈ្នះ៣ ស្មើ៣ មាន១២ពិន្ទុ គ្រាប់បាល់ចំណេញ តែ៤គ្រាប់ប៉ុណ្ណោះ។

ដូច្នេះរាត្រីនេះបើសិន ភ្នំពេញក្រោន ឈ្នះ ឬ ស្មើ Shan United នឹងឡើងទៅវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup បើសិនចាញ់ តិចជាង៥គ្រាប់ក៏ ភ្នំពេញក្រោន ឡើងដូចគ្នា។ លុះត្រាភ្នំពេញក្រោន ចាញ់លើស៥គ្រាប់ទើបមិនអាចឡើងទៅវគ្គបន្ត៕

Share.