ក្លិបបាល់ទាត់វិសាខា ប្រកាសតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោលថ្មី បាននាំចូលកីឡាករថ្មីចំនួន៣នាក់ និងចែកផ្លូវកីឡាករ២នាក់ ចំពោះការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

ចែកផ្លូវជាមួយគ្រូបង្វឹក៖
– លោក MCMULLEN ANTHONY JOHN គ្រូអ្នកចាំទី
– លោក MCMENEMY SIMON ALEXANDER គ្រូបង្គោល។

ចែកផ្លូវកីឡាករ២មានដូចជា៖
-ខ្សែប្រយុទ្ធ NISHIHARA TAKUMU ជនជាតិជប៉ុន
-ខ្សែបម្រើ Jorge Eduardo Pedro Junior ជនជាតិប្រេស៊ីល។

កីឡាករចំណូលថ្មីទាំង៣មានដូចជា៖
-ខ្សែប្រយុទ្ធ BLASCO LLORENS VICTOR ជនជាតិអេស្ប៉ាញ
-ខ្សែប្រយុទ្ធ YOUSSEF EZZEJJARI LHASNAOUI ជនជាតិអេស្ប៉ាញ
-ខ្សែប្រយុទ្ធ ហាមីស៊ី មូហាំម៉ាត់ កូនកាត់ខ្មែរ-ស៊ុយអែត។

ក្នុងនោះក្លិបបាល់ទាត់វិសាខា ក៏បានតែងតាំងលោក ហុក សុចិត្រា ជាអគ្គលេខាធិការ និងជាអ្នកចាត់ការទូទៅ របស់ក្លិបផងដែរ៕

Share.