ក្លិបភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានបើកទំព័រប្រវត្តិសាស្រ្តថ្មីជាក្រុមបាល់ទាត់កម្ពុជា ដំបូងគេដែលអាចឡើងទៅវគ្គ Zonal Semi Final ឬវគ្គ Knockout Stage នៃពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤។

ភ្នំពេញក្រោន ជាប់ឈ្មោះជាក្រុមលេខ២ល្អ ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន១២ពិន្ទុ មានគ្រាប់ចំណេញ ៨គ្រាប់ ស្របពេល Terengganu លេខ៦ប្រកួត ឈ្នះ៣ ស្មើ៣ មាន១២ពិន្ទុ គ្រាប់បាល់ចំណេញ តែ៤គ្រាប់ប៉ុណ្ណោះ។

ក្រុមដែលឡើងវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup៖

  • ភ្នំពេញក្រោន តំណាងក្រុមកម្ពុជា
  • Macarthur FC របស់អូស្រ្តាលី
  • Central Coast Mariners របស់អូស្រ្តាលី
  • Sabah របស់ម៉ាឡេស៊ី។

ចំពោះកម្មពិធីចាប់ឆ្នោតវគ្គ Knockout Stage ទាំងពានរង្វាន់ AFC Champions League និង AFC Cup 2023/24 នឹងប្រព្រឹត្តទៅនៅ AFC House ទីក្រុងគូឡាឡាំពួ ក្នុងប្រទេសម៉ាឡេស៊ី ពោលគឺត្រូវថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣៕

Share.