បាត់ដំបង៖ បុរសម្នាក់ត្រូវកូនចុងយកកាំបិតចាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្ទួចជាមួយកូនចុង នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៩ ក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនចុងរបស់ជនរងគ្រោះរស់នៅភូមិ/ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះ នឹងជនបង្កបានប៉ះសំដីជាមួយគ្នាមួយប្រាវរហូតកើតជាកំហឹងរហូតកូនចុងទាញបានកាំបិតចិតបន្លែចាក់លើជនរងជាឪពុកចុងវ័យ៦៥ឆ្នាំ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បចច្ចុបន្ន កម្លាំងនគរបាលកំពុងចុះស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់នាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ដំបងក្រញូង

Share.