ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បាន​យក​ឈ្នះវិសាខា ក្នុង​លទ្ធផល ៣-១ នៃ​ពាន​រង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ សប្តាហ៍ទី១៤ កាលពីយប់​ថ្ងៃ​ទី១៨ ខែធ្នូ​ នៅកីឡដ្ឋាន Smart RSN។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi គ្រូភ្នំពេញក្រោន បានថ្លែងថា៖«នេះគឺជាការប្រកួតដ៏អស្ចារ្យ ខ្ញុំគិតថាវិសាខាក៏មានភាពលេចធ្លោរដែរនៅថ្ងៃនេះ ប៉ុន្តែពួកយើងគឺប្រសើរជាងពួកគេបន្តិច។ សរុបទៅក្រុមទាំងពីបង្ហាញទម្រង់លេងយ៉ាងល្អដូចគ្នា។ យើងព្យាយាមដាក់កីឡាករដែលអាចលេងបាន ព្រោះយើងចង់ឈ្នះការប្រកួតនេះ ដូច្នេះយើងព្យាយាមរៀបចំក្រុមជាមួយកីឡាករល្អៗ និងអ្នកដែលមិនមានបញ្ហារបួស។ វាមិនមែនជារឿងងាយស្រូលក្នុងការលេងជាមួយវិសាខា ដូច្នេះយើងត្រូវរៀបចំតំបន់ប្រយុទ្ធរបស់យើងឲ្យមានប្រសិទ្ធភាព»។

លទ្ធផលសប្តាហ៍ទី១៤៖

  • គិរីវង់សុខសែនជ័យ ០-៦ បឹងកេត នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ
  • ណាហ្គាវើលដ៍ ២-៣ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
  • អង្គរថាយហ្គឺរ ១-៧ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប
  • កងយោធពលខេមរភូមិន្ទ ២-៤​​ ព្រៃវែង នៅកីឡដ្ឋានស្តាតចាស់
  • ភ្នំពេញក្រោន ៣-១ វិសាខា នៅកីឡដ្ឋាន Smart RSN។

តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា សប្ដាហ៍ទី១៤៖

Share.