ក្លិបបាល់ទាត់ Man City របស់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Pep Guardiola បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ២០២៣-២៤ ក្រោយយកឈ្នះ Urawa Red Diamonds របស់ជប៉ុន ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី១៩ ខែធ្នូ នៅកីឡដ្ឋាន King Abdullah Sports City នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ស្របពេលក្លិបបាល់ទាត់ Fluminense FC របស់ប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Fernando Diniz បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ២០២៣-២៤ ដូចគ្នា ក្រោយយកឈ្នះ Al Ahly FC របស់កាតា ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី១៨ ខែធ្នូ។

ការប្រកួតដណ្តើមយកលេខ៣៖
– ថ្ងៃទី២២ ខែធ្នូ Al Ahly FC របស់កាតា vs Urawa Red Diamonds របស់ជប៉ុន

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី២២ ខែធ្នូ Fluminense FC របស់ប្រេស៊ីល vs Man City របស់អង់គ្លេស

គួរដឹងថានេះជាលើកដំបូងសម្រាប់ប្រទេសដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា (អារ៉ាប៊ីសាអ៊ូឌីត) ទទួលបានការជ្រើសរើសធ្វើជាម្ចាស់ផ្ទះ គិតចាប់តាំងពីពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតកាលពីឆ្នាំ ២០០០ មកម្ល៉េះ។ ខណ:ប្រទេសជប៉ុន ធ្លាប់ធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះច្រើនជាងគេសរុប៨ដង។

ដោយឡែក Real Madrid គឺជាក្រុមតែមួយគត់ដែលឈ្នះពាននេះបានច្រើនជាងគេសរុប៥លើក (២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២) រីឯ ខ្សែបម្រើ Toni Kroos គឺជាកីឡាករតែម្នាក់គត់ឈ្នះពាន FIFA Club World Cup ច្រើនជាងគេសរុប ៦លើក ដោយឈ្នះជាមួយ (Bayern Munich ១ដងនៅឆ្នាំ ២០១៣) និង (Real Madrid ៥ដងនៅឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២)៕

Share.