ជាលើកទី១ នៅ​ប្រទេស​កម្ពុជា ដែល​មាន​ការប្រកួតរ៉ូបូត Fighting ដែលធ្វើដោយបងប្អូនខ្មែរ រួម​ជា​មួយ​ការ​ប្រមូល​ផ្ដុំ ជួប​ជុំ ក៏​ដូច​មាន​ការ​តាំង​បង្ហាញ​ពី​ផលិត​ផល​ជា​ច្រើន​។ កម្មវិធី​រប្រកួតរ៉ូបូត Fighting ជា​លើក​ដំបូង​នេះ នឹង​ធ្វើ​ឡើង​​រយ:​ពេល ១ថ្ងៃ គឺ​នៅ​ថ្ងទី២៤ ខែធ្នូ ឆ្នាំ២០២៣ (កម្មវិធីចាប់​ផ្ដើមម៉ោង ៨:០០ដល់១២:០០នាទីថ្ងៃត្រង) ដែលមាន​ទីតាំង​នៅ AI FARM Robotics Factory។​

សម្រាប់​លក្ខខណ្ឌរ៉ូបូតក្នុង​ការ​ចូល​រួម​ប្រកួត​រួម​មាន​ដូច​ខាង​ក្រោម៖

-ទំហំរ៉ូបូត៖ ធំបំផុត ២៥ x ២៥ cm រាប់បញ្ចូលទាំងឧបករណ៍ប្រយុទ្ធ
-ទម្ងន់សរុប៖ ១.៥ គីឡូក្រាម ចុះក្រោម
-សំបក និងតួរ៖ សំបក និងតួរ ធ្វើពីប្លាស្ទិច ឬជ័រ សម្រាប់គ្រឿងបង្គុំម៉ូទ័រអាច ប្រើដែក ឬ អាលុយមីញ៉ូម ដេរ៉ា
-ឧបករណ៍ប្រយុទ្ធ៖ ធ្វើពីប្លាស្ទិច ជ័រ អាលុយមីញ៉ូម ដេរ៉ាមិនអនុញ្ញាតអោយ​ប្រើគ្រឿងឆាបឆេះ មិន​អនុ​ញ្ញាត​អោយប្រើគ្រឿងបាញ់ទឹក ឬវត្ថុរាវផ្សេងៗ

សម្រាប់​អ្នក​ដែល​មាន​បំណងចង់ចូលរួមគាំទ្ររ និងទស្សនា ការប្រកួត ព្រមទាំងចូលរួមក្នុង Event នេះ ដោយគ្រាន់តែ ចុះឈ្មោះក្នុង Link៖ https://forms.gle/qUhA8fUmoQxtasRJ7

ក្នុងកម្មវីធីរួមមានដូចខាងក្រោម ៖

  • ការដាក់តាំងបង្ហាញពីផលិតផលជាច្រើនមុខ
  • ការជួបជុំគ្នា នឹងបង្កើនទំនាក់ទំនងជាមួយគ្នានិងគ្នា
  • មើលកាទស្សនា ពីការប្រកួតរ៉ូបូត Fighting ដែលធ្វើដោយបងប្អូនខ្មែយើង
  • មិនថាសិស្ស ម្ចាស់អាជីកម្ម អ្នកធ្វើការ សុទ្ធតែអាចូលរួមបាន៕
Share.