ក្រុមហ៊ុន COSCO SHIPPING Heavy Industry (Yangzhou) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋា ភិបាលចិន បានបង្ហាញកប៉ាល់កុងតឺន័រដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី ដែល​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​លើ​ផ្ទៃ​សមុទ្រ​ ដ៏ធំបំផុតដែលមិនធ្លាប់មាន ដែលមានឈ្មោះថា Green Water 01។

កប៉ាល់កុងតឺន័រ ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី ដ៏​ធំ​នេះ​វា​មាន​ឈ្មោះ​ថា Green Water 01 ជា​កប៉ាល់​កុងតឺន័រអគ្គិសនី COSCO Shipping មានប្រវែង ១១៩.៨ ម៉ែត្រ មាន​ទទឹង ២៣.៦ ម៉ែត្រ និង​ជម្រៅ ៩ម៉ែត្រ។

កប៉ាល់កុងតឺន័រនេះ បាន​បំបែក​កំណត់ត្រាថ្មីនៅក្នុងវិស័យ​ដឹក​ជញ្ជូន​ឧស្សាហកម្មលើ​ផ្ទៃ​សមុទ្រ រួម​ទាំង​ប្រវែង ទទឹង សមត្ថភាព ដែល​មាន​មាន​ទម្ងន់ធ្ងន់ (ជាង ១០,០០០ តោន) និងសមត្ថភាពថ្ម (លើស​ពី ៥០,០០ kWh)។ វាអាច​ដំណើរ​ការ​ក្នុង​​ល្បឿន​អតិបរមា ១៩,៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (១២ ម៉ាយ​ក្នុង​មួយ​ម៉ោង)។

កប៉ាល់កុងតឺន័រ អគ្គិសនីដំណើរការលើថាមពល​ថ្មធំលើសពី 50,000 kWh។ វា​ក៏​អាច​បន្ថែម​ចំនួនថ្មដែលវាប្រើ ដោយ​អាស្រ័យលើរយៈពេលដែលកប៉ាល់ធ្វើ​ដំណើរ។ ជាឧទាហរណ៍ ។គេ​អាចបន្ថែមប្រអប់ថ្ម ២០ហ្វីតបន្ថែម ដែលថ្មនីមួយៗផ្តល់ថាមពលអគ្គិសនី ១,៦០០ kWh ដើម្បី​ជាត្រូវ​ការ​របស់កប៉ាល់។

លោក Wang Jun ប្រធានគ្របគ្រង់កប៉ាល់ Green Water 01 បានប្រាប់ CCTV ថា៖ នៅពេលដែល កប៉ាល់កុងតឺន័រនេះ ត្រូវបានបំពាក់ដោយប្រអប់ថ្មចំនួន ២៤ពេញ​លេញ វាអាច​បំពេញ​ការធ្វើ​ដំណើរ​ដោយ​ប្រើថាមពល ៨០,០០០kWh ។ សមត្ថភាព​នេះគឺដូចគ្នានឹងការដុតឥន្ធនៈ ១៥តោន​សម្រាប់​ការធ្វើដំណើរស្រដៀងគ្នានៅក្នុងកប៉ាល់កុងតឺន័រធម្មតា។


ក្រុមហ៊ុន COSCO Shipping បាន​បញ្ជាក់ថា Green Water 01 អាចសន្សំសំចៃប្រេងបាន ៣,៩០០ គីឡូ​ក្រាម (៨,៦០០ផោន) សម្រាប់ការ​ធ្វើ​ដំណើរ​រាល់ ១០០ម៉ាយល៍ដែលវាធ្វើដំណើរ ដោយ​កាត់​បន្ថយ​ការបញ្ចេញកាបូនឌីអុកស៊ីតបាន ១២,៤តោន។ បន្ទាប់ពីការបើកដំណើរការដោយជោគជ័យ Green Water 01 បានចាប់ផ្តើមផ្ដល់​សេវាកម្មប្រចាំសប្តាហ៍ រវាងទីក្រុងសៀងហៃ និងណានជីង៕

Share.