ក្រុមបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp បានយកឈ្នះក្រុម West Ham United ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន Anfield កាលពីយប់ថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឡើងទៅបំពេញកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ២០២៣-២៤។

ក្រុមបាល់ទាត់ Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ២០២៣-២៤ ក្រោយយកឈ្នះ Newcastle United ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នា ១-១ នៅម៉ោងធម្មតា ៩០នាទី នៅកីឡដ្ឋាន Stamford Bridge កាលពីរាត្រីថ្ងៃទី១៩ ឈានចូលព្រឹកថ្ងៃទី២០ ខែធ្នូ។

ស្របពេលដែលក្រុមបាល់ទាត់ Fulham ក៏មិនខុសពី Chelsea ដោយបានយកឈ្នះ Everton តាមរយ:បាល់កាត់សេចក្តី១១ម៉ែត្រ ៧-៦ បន្ទាប់ពីស្មើគ្នា ១-១ នៅម៉ោងធម្មតា ៩០នាទី នៅកីឡដ្ឋាន Goodison Park កាលពីរាត្រីថ្ងៃទី១៩ ឈានចូលព្រឹកថ្ងៃទី២០ ខែធ្នូ។

ខណ:ក្រុម Middlesbrough FC សមាជិកលីគលំដាប់ទី២ EFL Championship បានទម្លាក់ក្រុម Port Vale FC មកពីលីគទី៣ របស់ប្រទេសអង់គ្លេស ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Vale Park វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ២០២៣-២៤។

វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ឬ EPL Cup ២០២៣-២៤៖

  • ថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០២៤ Middlesbrough vs Chelsea នៅកីឡដ្ឋាន Riverside
  • ថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៤ Chelsea ប៉ះ Middlesbrough នៅកីឡដ្ឋាន Stamford Bridge។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.