ការប្រកួតរ៉ូបូត Fighting ដែលធ្វើដោយបងប្អូនខ្មែរ មក​ពី​ថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ រួម​ជា​មួយ​ការ​ប្រមូល​ផ្ដុំ ជួប​ជុំ ក៏​ដូច​មាន​ការ​តាំង​បង្ហាញ​ពី​ផលិត​ផល​ជា​ច្រើន ​។ កម្មវីធីនេះ​មាន​ឈ្មោះថា The Bot Fighting ការ​ប្រកួត​ធ្វើនៅ សង្វៀន​ប្រយុទ្ធ BATTLEBOTx ខណ:ប្រាក់រង្វាន់សរុបជិត ៣ ០០០ពានដុល្លារ។

កម្មវីធីនេះ​មាន​ឈ្មោះថា The Bot Fighting គឺជាកម្មវិធី​រប្រកួតរ៉ូបូតជា​លើក​ដំបូង​នេះ នឹង​ធ្វើ​ឡើង​​រយ:​ពេល ១ថ្ងៃ គឺ​នៅ​ថ្ងទី២៤ ខែធ្នូ ឆ្នាំ២០២៣ (កម្មវិធីចាប់​ផ្ដើមម៉ោង ៨:០០ដល់១២:០០នាទីថ្ងៃត្រង) ដែលមាន​ទីតាំង​នៅ AI FARM Robotics Factory។

ក្រុមចូលរួមប្រកួតមាន ១៨ក្រុម មាន​ដូច​ខាង​ក្រោម៖

សម្រាប់​ប្រាក់​រង្វាន់​ក្រុម​ជ័យ​លាភីទទួល​បាន​មាន​ដូច​ខាង​ក្រោម៖

  • លេខ១៖ ៤ ០០០ ០០០រៀល ស្មើ​ ១ ០០០ពានដុល្លារ បូក​ជា​មួយនឹងរង្វាន់ RC Car x1
  • លេខ២៖ ២ ០០០ ០០០រៀល ស្មើ​ ៥០០ពានដុល្លារ បូក​ជា​មួយនឹងរង្វាន់ Drone x1
  • លេខ៣៖ ១ ២០០ ០០០ រៀល ស្មើ​ ៣០០ពានដុល្លារ បូក​ជា​មួយនឹងរង្វាន់ Drone x1

សម្រាប់​លក្ខខណ្ឌរ៉ូបូតក្នុង​ការ​ចូល​រួម​ប្រកួត​រួម​មាន​ដូច​ខាង​ក្រោម៖

-ទំហំរ៉ូបូត៖ ធំបំផុត ២៥ x ២៥ cm រាប់បញ្ចូលទាំងឧបករណ៍ប្រយុទ្ធ
-ទម្ងន់សរុប៖ ១.៥ គីឡូក្រាម ចុះក្រោម
-សំបក និងតួរ៖ សំបក និងតួរ ធ្វើពីប្លាស្ទិច ឬជ័រ សម្រាប់គ្រឿងបង្គុំម៉ូទ័រអាច ប្រើដែក ឬ អាលុយមីញ៉ូម ដេរ៉ា
-ឧបករណ៍ប្រយុទ្ធ៖ ធ្វើពីប្លាស្ទិច ជ័រ អាលុយមីញ៉ូម ដេរ៉ាមិនអនុញ្ញាតអោយ​ប្រើគ្រឿងឆាបឆេះ មិន​អនុ​ញ្ញាត​អោយប្រើគ្រឿងបាញ់ទឹក ឬវត្ថុរាវផ្សេងៗ៕

Share.