ការប្រកួតពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣  សប្តាហ៍ទី១ វគ្គសន្សុំពិន្ទុ នៅថ្ងៃសៅរិ៍-អាទិត្យ ទី២៣-២៤ ឆ្នាំ២០២៣ មាន ៦ប្រកួត ខណ:ថ្ងៃបើកឆាកមានចំនួន ៣គូ។

កម្មវិធីប្រកួត​មាន​ដូច​ ខាងក្រោម៖

ថ្ងៃសៅរិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣

-គូរទី១៖ SPORT FT vs ភូមិយើង FC (ពូល ក) វេលាម៉ោង ៨:០០រសៀល
-គូរទី២៖ សសយក ក្រុងបាវិត vs ពូប្រុស លីងគួយ(ពូល ក) វេលាម៉ោង ២:០០រសៀល
-គូរទី៣៖ យុវជនច្រកលាវ vs យុវជនឃុំសម្បត្តិមានជ័យ (ពូល ខ) វេលាម៉ោង ៤:០០រសៀល

ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣

-គូរទី១៖ ពពែត FC vs យុវជនព្រៃធ្លក (ពូល ខ) វេលាម៉ោង ៨:០០ព្រឹក
-គូរទី២៖ CFED FC vs ភូមិហ៊ីង (ពូល គ) វេលាម៉ោង ២:០០រសៀល
-គូរទី៣៖ សសយក ឃុំត្នោត vs សេះស C (ពូល គ) វេលាម៉ោង ៤:០០រសៀល

ក្រុមបាល់ទាត់ចំនួន ៤០ក្រុម មកពីបណ្តាស្រុក និងក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុងព្រឹត្តការណ៍ប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ រដូវ​កាល​ឆ្នាំ២០​២៣​-​២០២៤នេះ ខណៈការចាប់ពូលបានសម្រេចចែកជា៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ)។

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ Svay Rieng Cup នៅក្នុងរូបមន្តបែងចែកពូល បានបែងចែកជា០៨ពូល ក្នុងមួយពូលមាន៥ក្រុម ដោយប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ។

សូម​បញ្ជាថា ការប្រកួតពានរង្វាន់យុវជនស្វាយរៀង អាយុក្រោម ១៨ឆ្នាំបានរកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុមព្រះខ័នរាជស្វាយរៀង U18 ក្រោយយកឈ្នះលើក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់យុវជនស្វាយរៀង អាយុក្រោម ១៨ឆ្នាំ (Svay Rieng Cup) រដូវកាល២០២៣ កាលពីថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅកីឡដ្ឋានខេត្តស្វាយរៀង៕

Share.