ភ្នំពេញ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជា ណាចក្រកម្ពុជា ។ ដោយប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក សម្រាប់តំបន់វាលទំនាប និងមានសីតុណ្ហភាពអប្បបរមាពី១៦-២៣°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។​​ ចំពោះខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

តំបន់ខ្ពង់រាប៖ មានសីតុណ្ហភាពអប្បបរមាពី១៥-២២°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ឯខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៥-១៧°C។

តំបន់មាត់សមុទ្រ ៖ មានសីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ហើយក៏មានរលកសមុទ្រមានកម្ពស់ ពី១,០០-១,៧៥ម៉ែត្រ។

ក្រោយទទួលបានដំណឹងខាងលើនេះហើយ​ សូមបងប្អូនបរជាពលដ្ខ បង្តើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ សង្គម

Share.