ក្លិបបាល់ទាត់ Man City របស់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Pep Guardiola បានក្លាយជាម្ចាស់ជើងឯក FIFA Club World Cup ២០២៣-២៤ ក្រោយយកឈ្នះ Fluminense FC របស់ប្រេស៊ីល ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃទី២២ ខែធ្នូ នៅកីឡដ្ឋាន King Abdullah Sports City នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតដណ្តើមយកលេខ៣៖
Al Ahly FC របស់កាតា ៤-២ Urawa Red Diamonds របស់ជប៉ុន

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
Fluminense FC របស់ប្រេស៊ីល ០-៤ Man City របស់អង់គ្លេស

គួរដឹងថានេះជាលើកដំបូងសម្រាប់ប្រទេសដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា (អារ៉ាប៊ីសាអ៊ូឌីត) ទទួលបានការជ្រើសរើសធ្វើជាម្ចាស់ផ្ទះ គិតចាប់តាំងពីពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតកាលពីឆ្នាំ ២០០០ មកម្ល៉េះ។ ខណ:ប្រទេសជប៉ុន ធ្លាប់ធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះច្រើនជាងគេសរុប៨ដង។

ដោយឡែក Real Madrid គឺជាក្រុមតែមួយគត់ដែលឈ្នះពាននេះបានច្រើនជាងគេសរុប៥លើក (២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២) រីឯ ខ្សែបម្រើ Toni Kroos គឺជាកីឡាករតែម្នាក់គត់ឈ្នះពាន FIFA Club World Cup ច្រើនជាងគេសរុប ៦លើក ដោយឈ្នះជាមួយ (Bayern Munich ១ដងនៅឆ្នាំ ២០១៣) និង (Real Madrid ៥ដងនៅឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២)

ស្របពេលដែលក្រុមមេឃខៀវ Manchester City ឈ្នះពានរង្វាន់ FIFA Club World Cup រដូវកាល ២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និង UEFA Champions League រដូវកាល ២០២២-២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដូចគ្នា៕

Share.