ការប្រកួតប្រកួតពានរង្វាន់ស្វាយរៀង​ ខាប់ (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១ ហើយកាលពីថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថា ក្រុមទាំង១២ នៃពូលផ្សេងគ្នា បានបញ្ជប់ការប្រកួតនៅថ្ងៃបើកឆាករបស់ខ្លួន ដោយបានទាត់ទីគ្នាទៅមកចំនួន ២១គ្រាប់ ខណៈការប្រកួតទាំង៦គូរនោះ ធ្វើឡើងនៅក្នុងទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ស្ថិតក្នុងខេត្តស្វាយរៀង។

លទ្ធផលការប្រកួតសរុប សប្តាហ៍ទី១

សូមជម្រាបថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) មាន៤០ក្រុមចូលរួមបែងចែកជា៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.