ពិធីចាប់ឆ្នោតផ្លូវការ AFC CUP 2023/24 Official Knockout Stage និង ពានរង្វាន់ AFC Champions League នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ រសៀលនេះ វេលាម៉ោង ១៣:០០ (ម៉ោងនៅកម្ពុជា) នៅ AFC House ទីក្រុងគូឡាឡាំពួ ក្នុងប្រទេសម៉ាឡេស៊ី។

ដោយមានការចូលរួមពីលោក លី ហៀង អគ្គលេខាធិការក្លិប និងលោក កែវ សុខង៉ន អ្នកចាត់ការទៅ តំណាងក្លិបបាល់ទាត់ភ្នំពេញក្រោន អញ្ជើញទៅចូលរួមផងដែរ។

Links ទស្សនាការចាប់ឆ្នោតផ្លូវការ៖ https://youtu.be/vHTgmZNH1f4

ក្លិបភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានបើកទំព័រប្រវត្តិសាស្រ្តថ្មីជាក្រុមបាល់ទាត់កម្ពុជា ដំបូងគេដែលអាចឡើងទៅវគ្គ Zonal Semi Final ឬវគ្គ Knockout Stage នៃពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤។

ភ្នំពេញក្រោន ជាប់ឈ្មោះជាក្រុមលេខ២ល្អ ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន១២ពិន្ទុ មានគ្រាប់ចំណេញ ៨គ្រាប់ ស្របពេល Terengganu លេខ៦ប្រកួត ឈ្នះ៣ ស្មើ៣ មាន១២ពិន្ទុ គ្រាប់បាល់ចំណេញ តែ៤គ្រាប់ប៉ុណ្ណោះ។

រុមដែលឡើងវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup៖

  • ភ្នំពេញក្រោន តំណាងក្រុមកម្ពុជា ក្រុមលេខ២ល្អ
  • Macarthur FC របស់អូស្រ្តាលី កំពូលតារាងពូល F
  • Central Coast Mariners របស់អូស្រ្តាលី កំពូលតារាងពូល G
  • Sabah របស់ម៉ាឡេស៊ី កំពូលតារាងពូល H។

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup៖

  • ថ្ងៃទី១២-១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី
  • ថ្ងៃទី១២-១៣ ខែកុម្ភ: ឆ្នាំ២០២៤ Sabah របស់ម៉ាឡេស៊ី ប៉ះ Macarthur FC របស់អូស្រ្តាលី៕
Share.