ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា បាន​បរាជ័យ​ក្នុង​លទ្ធផល ៣ទល់​និង០ ជា​មួយ​ក្រុម​ជម្រើសជាតិ​កាតា នារាត្រី​ថ្ងៃឆ្លង​ឆ្នាំសកល ដែរជាការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Close Door Training Match – ប្រកួតបិ​ទទ្វារ)។

ជំនួប​រវាង​ក្រុមជម្រើសជាតិកម្ពុជា និងក្រុម​ជម្រើសជាតិ​កាតាប្រកួតមិត្តភាព​ផ្លាស់​ប្តូរប​ច្ចេក​ទេស​ ធ្វើ​ឡើង​ចំថ្ងៃឆ្លង​ឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងដូហា ប្រទេសកាតា។ មូលហេតុ​គឺ​ដោយសារ​មានការទំនាក់ទំនងល្អរវាងសហព័ន្ធបាល់ទាត់កាតា និងសហព័ន្ធបាល់ទាត់កម្ពុជា ក៏ដូច​ជាដើម្បី​ពង្រឹងកិច្ចសហការគ្នាល្អបែបនេះបន្ថែមទៀត។

កីឡាករសរុបទាំង ២៤នាក់ ក្រោមការដឹកនាំរបស់លោក Felix Dalmas រួមមានដូចជា៖

-ញាណ សុស៊ីដាន របស់កងយោធពលខេមរភូមិន្ទ
-គង់ លីហ៊ួរ របស់ខេត្តព្រៃវែង
-ផាន សុផេន របស់ខេត្តព្រៃវែង
-ឃាន់ សុបិន របស់គីរីរង់សុខសែនជ័យ
-សុះ ស៊ូហាណា របស់ណាហ្គាវើលដ៏
-ជា ច័ន្ទដារ៉ា របស់ណាហ្គាវើលដ៍
-ម៉ាត់ នូរុណ របស់បឹងកេត
-វ៉ាន់ តៃឡាម៉ី របស់បឹងកេត
-ចន្ថា ចន្ទាកា របស់បឹងកេត
-សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង
-Nick Taylor របស់ព្រះខ័នរាជស្វាយរៀង
-វីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង
-ជួន ចាន់ចាវ របស់ភ្នំពេញក្រោន
-Yudai Ogawa របស់ភ្នំពេញក្រោន
-អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន
-ផាច សុជាវិឡា របស់ភ្នំពេញក្រោន
-ឡុង ភារ៉ាត របស់ភ្នំពេញក្រោន
-ហ៊ុល គឹមហ៊ុយ របស់វិសាខា
-ទេស សម្បត្តិ របស់វិសាខា
-សារ ទី របស់វិសាខា
-ស រតនា របស់វិសាខា
-ស៊ិន កក្កដា របស់វិសាខា
-ស៊ិន សុផាណាត់ របស់វិសាខា
-កែម វ៉ាន់ដា របស់ អាយ អេស អាយ ដង្កោសែនជ័យ៕

Share.